Connect with us

ជីវិតកម្សាន្ដ

មកដឹងពីជំងឺប្រចាំកាយរបស់តារាអន្តរជាតិ ១០ នាក់

បានផុស

នៅ

មនុស្សជាច្រើនកំពុងជួបបញ្ហាសុខភាព ទោះបីជាបុគ្គលល្បីក៏ដោយនៅតែមិនអាចជៀសផុតពីការព្យាបាទបានដដែល ។ ខាងក្រោមគឺជាតារាអន្តរជាតិ ១០ នាក់ ដែលមានជំងឺប្រចាំកាយ ៖

១. Michael J. Fox

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រលប់ទៅកាន់ឆ្នាំ ១៩៩១ លោក Michael មានអាយុ ២៩ ឆ្នាំប៉ុណ្ណោះពេលមានជំងឺ Young-onset Parkinson’s ។ រោគសញ្ញាដំបូងរបស់គាត់គឺកន្ត្រាក់កូនដៃអំឡុងពេលថតរឿង “Doc Hollywood” មិនត្រឹមតែបន្តការសម្ដែងទេ លោក Michael ថែមទាំងបង្កើតមូលនិធិ The Michael J. Fox ក្នុងឆ្នាំ ២០០០ សម្រាប់ការស្រាវជ្រាវជំងឺ Parkinson ទៀតផង ។

២. George Clooney

កំពុងថតរឿង Syriana ក្នុងឆ្នាំ ២០០៥ សុខៗ George បានធ្លាក់ពីលើកៅអីបណ្ដាលឲ្យរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ។ មកទល់បច្ចុប្បន្ន គាត់នៅតែមានការឈឺចាប់រ៉ាំរ៉ៃ និងធ្វើទុក្ខមួយអាទិត្យបីដង ។

៣. Alec Baldwin

Alec Baldwin មានជំងឺឡែមជាប់ខ្លួនរាប់សិបឆ្នាំមកហើយ គាត់ប្រាប់សារព័ត៌មាន People ថា “ខ្ញុំស្មានថាមិនរស់ទេ ខ្ញុំឯកាណាស់ ពេលនោះទើបតែលែងលះប្រពន្ធទីមួយរបស់ខ្ញុំរួច ។ ខ្ញុំគេងលើគ្រែគិតថានឹងស្លាប់ដោយសារជំងឺឡែមជាមិនខាន និងសូមឲ្យគេរកសពឃើញឆាប់ៗផង” ។

៤. Lil Wayne

អ្នកចម្រៀងរ៉េបដ៏ល្បីរូបនេះមានជំងឺឆ្កួតជ្រូកចាប់តាំងពីចូលធ្វើការដំបូងមកម្ល៉េះ ។

៥. Bella Hadid

Bella កំពូលតារាម៉ូដែលពិភពលោកដែលត្រូវជាប្អូនស្រី Gigi Hadid តាមពិតមានជំងឺឡែមជាជំងឺប្រចាំកាយសោះ ។

៦. Will.i.am

កាលពីឆ្នាំ ២០១៣ Will.i.am បានប្រាប់ទស្សនាវដ្ដី Mirror ពីការលំបាកពេលផលិតភ្លេងព្រោះលោកមានជំងឺ ADHD ។

៧. Selena Gomez

Selena មានជំងឺលុយពីស និងធ្លាប់វះកាត់ប្ដូរក្រលៀនជាមួយអតីតមិត្តចាស់ម្នាក់ដែរ មកដល់ឆ្នាំ ២០២០ នាងមានជំងឺថែមមួយទៀតគឺ បាយប៉ូឡា ។

៨. Bono

Bono បានកើតជំងឺដក់ទឹកក្នុងភ្នែកអស់រយៈពេល ៣ ទសវត្សរ៍មកហើយ ដូច្នេះគាត់តែងតែពាក់វ៉ែនតាការពារពន្លឺជានិច្ច ។

៩. Nick Jonas

Nick កើតជំងឺទឹកនោមផ្អែមប្រភេទទី ១ តាំងពីគាត់មានអាយុត្រឹម ១៦ ឆ្នាំ ។

១០. Pete Davidson

ពេល Pete Davidson មានជំងឺ Crohn គាត់ទើបតែ ១៧ ឬ ១៨ ឆ្នាំប៉ុណ្ណោះ ។ នៅក្នុងបទសម្ភាសន៍ជាមួយ High Times គាត់បានពន្យល់ថា កញ្ឆាមានសារៈសំខាន់ណាស់សម្រាប់គ្រប់គ្រងការឈឺក្រពះរបស់គាត់ ។ Pete បន្ត “ខ្ញុំនឹងមិនអាចសម្ដែងក្នុង Saturday Night Live បានទេប្រសិនបើខ្ញុំមិនជក់បារី ។ ខ្ញុំពិតជាមិនអាចធ្វើអ្វីបានមែន ខ្ញុំសម្តែងមិនត្រូវសោះ វា​ជា​រឿង​ដ៏​អាក្រក់​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​​មាន​អារម្មណ៍​មិនល្អ​” ៕

ប្រែសម្រួល ៖ វារី

ចុចអាន ៖ តារាលំដាប់ពិភពលោក ៨ នាក់ ធ្លាប់ត្រូវគេផ្សព្វផ្សាយថា ស្លាប់ដោយមិនដឹងខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម