ជីវិតកម្សាន្ដ
បុគ្គលល្បីលំដាប់ពិភពលោក ៥ នាក់ រៀបការជាមួយអ្នកគាំទ្រ
គ្រប់គ្នាតែងតែធ្លាប់លួចស្រលាញ់តារាល្បីយ៉ាងហោចណាស់ម្នាក់ក្នុងមួយជីវិត ជាសំណាងល្អរបស់មនុស្សមួយចំនួនដែលពួកគេថែមទាំងបានរៀបការជាមួយនិមិត្តរូបទៀតផង ។ ខាងក្រោមនេះគឺជាបុគ្គលល្បីលំដាប់ពិភពលោក ៥ នាក់ ដែលរៀបការជាមួយអ្នកគាំទ្រ ៖
១. Steve Harvey
តារាកំប្លែង Steve Harvey បានជួបប្រពន្ធរបស់គាត់ជាលើកដំបូង ពេលអ្នកស្រីចូលរួមកម្មវិធីកំប្លែងដោយអង្គុយនៅជួរខាងមុខក្នុងឆ្នាំ ១៩៩០ ។ ទោះបី Steve ទើបតែស្គាល់ Marjorie មែន ប៉ុន្តែលោកបាននិយាយថា “ខ្ញុំមិនស្គាល់អ្នកទេ ប៉ុន្តែខ្ញុំនឹងរៀបការជាមួយអ្នក” ។

២. Tobey Maguire
តួអង្គបុរសពីងពាង Tobey បានជួបអនាគតភរិយារបស់គាត់នៅលើកម្មវិធីទទួលពានរង្វាន់ Oscar ឆ្នាំ ២០០៣ ។ ពួកគេមានកូនដំបូងជាមួយគ្នាកាលពីឆ្នាំ ២០០៦ ហើយរៀបការក្នុងឆ្នាំ ២០០៧ និងបែកបាក់គ្នាវិញក្នុងឆ្នាំ ២០១៧ ។

៣. Elvis Presley
ដំបូងមិត្តភ័ក្ដិ Elvis ប្រទះឃើញសម្រស់ដ៏ស្រស់ស្អាតរបស់ Priscilla វ័យ ១៤ ឆ្នាំ គាត់ក៏ណែនាំនាងឲ្យ Elvis ស្គាល់ ។ អ្នកទាំងពីរបានរៀបការជាមួយគ្នាពេល Priscilla អាយុ ២១ ឆ្នាំ នៅ Las Vegas អំឡុងឆ្នាំ ១៩៦៧ ។ ក្រោយមកគេជឿថាដោយសារ Elvis ល្បីពេកទើបលែងលះគ្នាក្នុងឆ្នាំ ១៩៧៣ វិញ ។

៤. Nicolas Cage
Nicolas ជួប Alice Kim នៅក្នុងភោជនីយដ្ឋានមួយកន្លែង នាងគឺជាអ្នករត់តុនៅទីនោះនិងមានអាយុប្រហែល ១៩ ឆ្នាំប៉ុណ្ណោះ ។ Alice មានអាយុប្អូន Nicolas ដល់ទៅ ២០ ឆ្នាំ ហើយពួកគេបានរៀបការក្នុងឆ្នាំ ២០០៤ និងមានកូនប្រុសម្នាក់ ប៉ុន្តែបែកបាក់គ្នាវិញក្នុងឆ្នាំ ២០១៦ ។

៥. Tom Cruise

Katie Holmes ធំឡើងនៅក្នុងផ្ទះដែលមានបិទរូបលោក Tom Cruise ។ តារាទាំង ២ ដួងមានទំនាក់ទំនងគ្នាតាំងពីឆ្នាំ ២០០៥ ទោះបីអាយុខុសគ្នា ១៦ ឆ្នាំក៏ដោយ ។ បច្ចុប្បន្នពួកគេបានលែងលះហើយ និងចិញ្ចឹមកូនម្នាក់ឈ្មោះ Suri រួមគ្នា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ បុគ្គលល្បីជុំវិញពិភពលោកណាខ្លះ ធ្លាប់ឃើញថាសហោះ ឬ មនុស្សភពផ្កាយ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ