ជីវិតកម្សាន្ដ
ម្ចាស់បទ «សក់ខ្លី» បង្ហើបប្រាប់ពីអាការៈអ្នកប្រើប្រាស់គ្រឿងញៀនពេលអស់ជាតិថ្នាំ
តារាចម្រៀងរ៉េប ម្ចាស់បទ «សក់ខ្លី» ប្រុសឡា ថ្មីៗនេះបានថ្លែងសារដាស់តឿងស្មារតីចំពោះយុវវ័យមួយចំនួនដែលកំពុងតែលង់ខ្លួនជាមួយការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាយុវជនឯទៀត ដែលមិនទាន់ធ្លាក់ខ្លួនចូលរណ្តៅមួយនេះ ឲ្យចៀសចេញឆ្ងាយពីបញ្ហាមួយនេះ ព្រោះថា គ្រឿងញៀនអាចបំផ្លាញអនាគត និងគ្រួសារ។
ជាមួយគ្នា នៃការអំពាវនាវ និងដាស់តឿនអារម្មណ៍មហាជនទាក់ទងបញ្ហាគ្រឿងញៀននេះដែរ ប្រុសឡា ក៏បានបង្ហើបប្រាប់ និងចែករំលែកខ្លះៗអំពីស្ថានភាពជាក់ស្តែងរបស់បុគ្គលដែលបានឆ្លងកាត់ការប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យមហាជនបានដឹងជាសាធារណៈផងដែរ។ ផ្អែកតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ប្រុសឡា បានបញ្ជាក់បែបនេះថា ថ្នាំញៀនប្រភេទ ម៉ាទឹកកក នៅពេលដែលវាអស់ជាតិ វាធ្វើឲ្យមនុស្សអស់កម្លាំង គេងរហូត ស្ពឹកៗ គិតអ្វីក៏មិនចេញដែរទាមទារឲ្យប្រើប្រាស់វាបន្តទៀត។
តារាចម្រៀងរ៉េបរូបនេះ បាននិយាយបន្ថែមទៀតថា ចំពោះការប្រើប្រាស់វា(គ្រឿងញៀន)ច្រើនលើសកំរិត អត់គេង អត់ហូប ធ្វើឲ្យសតិចុះខ្សោយ គ្រប់គ្រងខ្លួនឯងមិនបាន ក្លាយជាមនុស្សឆ្កួត ប្តូរអត្តចរិត ក្បត់មិត្តភក្តិ និងគ្រួសារ ជាដើម។ ដូច្នេះទើបលោកបានធ្វើការអំពាវនាវឲ្យយុវជនទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន ហើយត្រូវឆ្លើយថាទេ ចំពោះគ្រឿងញៀន៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់