ជីវិតកម្សាន្ដ
Paris Hilton កើតទុក្ខខ្លាំង ព្រោះឆ្កែជាទីស្រលាញ់ស្លាប់ចោល
ឆ្កែចិញ្ចឹមរបស់ Paris Hilton ឈ្មោះ Harajuku Bitch អាយុ ២៣ ឆ្នាំ ជាពូជឆ្កែ Chihuahua បានស្លាប់ហើយ ។ Hilton ស្រលាញ់ឆ្កែរបស់នាងដូចសមាជិកគ្រួសារ និងចាត់ទុកពួកគេជាមិត្តភ័ក្ដិដ៏ស្មោះត្រង់ដែលតែងតែនៅក្បែរគ្នារាល់ពេលមានបញ្ហា ។

កាលពីថ្ងៃច័ន្ទ ទី២២ ខែឧសភា នេះ Paris Hilton បានបង្ហោះក្នុងគណនី Instagram ដើម្បីប្រកាសអំពីដំណឹងនៃការស្លាប់របស់ឆ្កែនាង ព្រមទាំងភ្ជាប់ជាមួយឆ្កែ Chihuahua ជាច្រើនទៀតដែលនាងចិញ្ចឹម ។

នៅក្នុងការបង្ហោះនោះផងដែរ Hilton ផ្ដើមថា “ថ្ងៃនេះ បេះដូងរបស់ខ្ញុំខ្ទេចខ្ទីអស់ហើយ ខ្ញុំត្រូវលា Chihuahua ដ៏សំខាន់សម្រាប់ខ្ញុំគឺ Harajuku Bitch” ។ Hilton បន្ត “អស់រយៈពេល ២៣ ឆ្នាំកន្លងទៅនេះ នាងបំពេញក្ដីស្រលាញ់ សេចក្ដីស្មោះត្រង់ និងពេលវេលាមិនអាចបំភ្លេចបានឲ្យជីវិតរបស់ខ្ញុំច្រើនណាស់” ។

មហាសេដ្ឋីរូបនេះបញ្ចប់សារដោយបង្ហាញក្ដីស្រលាញ់ នឹករឭកចំពោះ Harajuku ជាខ្លាំង និងរៀបរាប់អំពីដំណើរជីវិតដែលពួកគេធ្លាប់ដើរជាមួយគ្នាកន្លងមកយ៉ាងគួរឲ្យសោកស្ដាយទៀតផង មិនតែប៉ុណ្ណោះអ្នកគាំទ្រក៏ចូលរួមរំលែកទុក្ខដូចគ្នា ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ អាហារ ៩ ប្រភេទ ជាថ្នាំពុលសម្រាប់សត្វឆ្កែ
ចុចអាន ៖ មកដឹងពីប្រវត្តិសត្វចិញ្ចឹមជាទីស្រលាញ់ដំបូងបង្អស់ របស់មនុស្សលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ