Connect with us

ជីវិតកម្សាន្ដ

Jennifer Lawrence ពាក់ស្បែកជើងផ្ទាត់ដើរលើកម្រាលព្រំក្រហម Cannes

បានផុស

នៅ

បន្ទាប់ពីធ្លាប់ជំពប់ជើងដួលជាច្រើនដង ជាពិសេសរឿងដែលមិនអាចបំភ្លេចបាននៅពេលទទួលពានរង្វាន់អូស្ការកាលពី ១០ ឆ្នាំមុន Jennifer Lawrence បានប្រុងប្រយ័ត្ន​ជាង​មុន​ ដោយ​ការ​ពាក់ស្បែក​ជើងផ្ទាត់លើ​កម្រាលព្រំក្រហម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្វើដំណើរទៅកាន់ទីក្រុង Cannes ឆ្នាំ ២០២៣ ដើម្បីផ្សព្វផ្សាយ “Bread And Roses” ក្នុងនាមជា​ផលិតករ​ម្នាក់ Jennifer Lawrence បានជ្រើសរើសរ៉ូប A-line Dior ដោយ​រឹត​បន្តឹង​ចង្កេះ​ដើម្បី​បង្កើត​ភាព​ស្រស់ស្អាត​កាន់​តែ​ខ្លាំង​លើស​មុន។

អ្វីដែលគួរឲ្យ​កត់សម្គាល់​នោះ តារាស្រីរូបនេះបានជ្រើសរើសស្បែកជើងផ្ទាត់កៅស៊ូ ដើម្បីងាយស្រួលដើរលើកម្រាលព្រំក្រហមទីក្រុង Cannes ។ ជម្រើសនេះគឺ​ផ្ទុយនឹងច្បាប់​នៃ​មហោ​ស្រពភាពយន្ត នៅពេលដែល​អ្នក​ដែលមក​ទាំងអស់​ត្រូវ​តម្រូវ​ឲ្យ​ពាក់ស្បែកជើងកែងខ្ពស់​នៅលើ​កម្រាល​ព្រំ​ក្រហម ដើម្បី​បង្ហាញពី​ភាព​ឧឡារិក។ បទប្បញ្ញត្តិនេះត្រូវបានជំទាស់​ដោយ​តារា​ជាច្រើន​រួម​ទាំង Kristen Stewart ផងដែរ។

ជាមួយគ្នានោះដែរ​អ្នកគាំទ្រជាច្រើនជឿ​ថា បន្ទាប់ពីជំពប់ដួលលើ​កម្រាលព្រំក្រហម Jennifer បានធ្វើការសម្រេចចិត្ត​ដ៏ពិសេសនេះដើម្បីការពារខ្លួន។​ ក្នុង​ប្រវត្តិ​នៃ​ការ​ចូលរួម​ព្រឹត្តិការណ៍ នាងធ្លាប់​ជំពប់​ដួល​លើ​ដំណើរ​របស់​នាង​ដើម្បី​ទទួល​បាន​ពានរង្វាន់ Oscar ក្នុង​ឆ្នាំ ២០១៣។

ទោះយ៉ាងណាក៏ដោយ​ តារា​ស្រី​រូប​នេះ​ក៏​បាន​ស្លៀក​ពាក់​ពាក់​កែង​ជើង​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Academy Awards លើក​ទី ៨៦ ក្នុង​ឆ្នាំ ២០១៤ ខណៈនាង​បាន​ជំពប់​ដួល​ម្តង​ទៀតនៅឯពិធី​ជប់លៀង​អាហារ​ពេល​ល្ងាច​សម្រាប់ខ្សែភាពយន្តរបស់នាង “Silver Linings Playbook” ក្នុងឆ្នាំ ២០១៦៕

ប្រែសម្រួល៖ សាង ស្រីល័ក្ច

ចុចអាន៖ភរិយា Justin Bieber ប្រាប់គន្លឹះនៃការថែរក្សាស្បែកមុខប្រចាំថ្ងៃ ៥ ចំណុច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម