Connect with us

ជីវិតកម្សាន្ដ

៤ ឈុតដ៏លេចធ្លោពី ស៊ីន យូប៊ីន ក្នុងកម្មវិធីកម្រាលព្រំក្រហម Cannes ទាក់ទាញសារព័ត៌មានធំៗក្រៅស្រុក

បានផុស

នៅ

បន្ទាប់ពីបង្ហាញវត្តមានដើរលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្ត Cannes លើកទី៧៦ នៅប្រទេសបារាំង តារាសម្ដែង ស៊ីន យូប៊ីន ទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាជនកម្ពុជា ស្របពេល​ឈុតដែលនាង​ស្លៀក​កាន់​ឈើច្រត់​ទាក់ទាញ​សារព័ត៌មាន​ធំៗ​ក្រៅ​ស្រុក​ជា​ច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិន​ត្រឹម​ប៉ុណ្ណឹង​ទេ​ តារា​សម្ដែង​ស្រីកម្ពុជារូបនេះ​ត្រូវ​ក៏​ត្រូវគេ​ដឹងថា​នាង​ចាយ​ឈុត​អស់​ដល់​ទៅ៤ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត Cannes ខណៈ​សំលៀកបំពាក់​នីមួយៗ​របស់​នាង​ទទួលការ​សរសើរ​ពី​សំណាក់​ក្រុម​អ្នក​សារព័ត៌មាន​ធំៗ​ចុះផ្សាយ​ថា ស៊ីន យូប៊ីន មាន​ការតស៊ូនិង​អត់ធ្មត់​ខ្លាំង ត្បិតថាកាន់ឈើច្រត់ក្ដី។

លើសពីនេះ សារព័ត៌មាន​ធំៗដែល​បាន​ចុះផ្សាយ​ពី​តារា​ស្រី​យូប៊ីន មានទាំងអាមេរិក,ចិន,ថៃ,វៀតណាម និង អង់គ្លេស​បាន​សរសេរ​មាន​ចំណងជើង​ធំៗថា “តារាកម្ពុជា ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរ​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត Cannes។ ​របួស​ជើង​មិន​បាន​ធ្វើ​ឲ្យ​តារា​កម្ពុជា​រូប​នេះ​ ជួប​ឧបសគ្គ​នោះ​ទេ។” ក្នុងនោះក៏មាន​សារព័ត៌មាន​ផ្សេងទៀត​សរសេរ​ថា​ “តារាសម្តែងដ៏ល្បី Shin Yubin បានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃមហោស្រពភាពយន្តទីក្រុង Cannes នៅប្រទេសបារាំង ហើយនាងក៏បានក្លាយជាសិល្បករខ្មែរដំបូងគេដែលបង្ហាញខ្លួននៅលើកម្រាលព្រំក្រហមនៃទីក្រុង Cannes ក្នុងឆ្នាំ ២០២៣”។

មិនត្រឹមបង្ហាញខ្លួនធម្មតានោះទេ យូប៊ីន ក៏លើកយកឈុតពណ៌សរូបនាគរាជនិងទង់ជាតិខ្មែរទៅបង្ហាញដល់ពិភពលោក ដែលពេលនោះប្រជាជនកម្ពុជាមានមោទកភាពចំពោះនាងយ៉ាងខ្លាំង ក្រោយដឹងថាឈុតដ៏ពិសេសនេះត្រូវម្ចាស់ខ្លួនទម្លាយថា ត្រូវចំណាយប្រាក់អស់ជិត ២ម៉ឺនដុល្លារឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ស៊ីន យូប៊ីន ស៊ូកាន់ឈើច្រត់ដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តពិភពលោក នៅបារាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម