ជីវិតកម្សាន្ដ
ណុប បាយ៉ារិទ្ធ ជំរុញទឹកចិត្តក្មេងៗជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឲ្យតម្លៃ និងថែរក្សាវប្បធម៌ខ្មែរ
ក្នុងនាមតារាចម្រៀងរៀមច្បងមានឈ្មោះល្បីនៅក្នុងវិស័យសិល្បៈយូរឆ្នាំ លោក ណុប បាយ៉ារិទ្ធ បានចេញមកបំផុស ក៏ដូចជាជំរុញទឹកចិត្តដល់ក្មេងៗជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឲ្យតម្លៃ និង ចេះថែរក្សាវប្បធម៌ខ្មែរឲ្យបានគង់វង្សតទៅមុខទៀត។

ជាក់ស្ដែងលោក ណុប បាយ៉ារិទ្ធ បានធ្វើការបង្ហោះរូបភាព ១ សន្លឹក បង្ហាញពីក្មេងប្រុសម្នាក់ សម្ដែងបានយ៉ាងល្អក្នុងតួអង្គហនុមាន ដោយភ្ជាប់ខ្លឹមសារថា «សិល្បៈ ពិតជាដើរតួយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរតាំងពីយូរលង់ណាស់មកហើយ ហើយនឹងត្រូវបានបន្តថែរក្សាការពារពីមួយជំនាន់ទៅមួយជំនាន់ ដោយការចងក្រង ថែរក្សា បង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ ពីមួយជំនាន់បន្តទៅមួយជំនាន់»។

លោក ណុប បាយ៉ារិទ្ធ បានបញ្ជាក់ថា «ដូច្នេះក្នុងនាមជាប្រជាជនខ្មែរមួយរូប ខ្ញុំសូមចូលរួមចំណែកជំរុញទឹកចិត្តដល់ក្មេងៗ ជំនាន់ក្រោយ ត្រូវចេះស្រលាញ់ ឲ្យតម្លៃ និងចេះថែរក្សាវប្បធម៌ខ្មែរយើងឲ្យបានគង់វង្សតទៅមុខទៀត។ បើយើងជាម្ចាស់យើងមិនស្រលាញ់ យើងមិនថែរក្សាការពារ ថែរក្សា និងអភិរក្សនោះ គ្មានជាតិសាសន៍ណាផ្សេងមកស្រលាញ់ មកជួយថែរក្សាជួសយើងឡើយ»។

លោកបន្តថា «ខ្ញុំបានមើល Facebook ឃើញដោយចៃដន្យពីការផុសនៅរូបភាពក្មួយប្រុសម្នាក់នេះ សម្ដែងបានយ៉ាងល្អក្នុងតួអង្គហនុមាន កាយវិការ ទឹកមុខ ក្បាច់រាំ ក្មួយធ្វើបានល្អ សក្ដិសម ហាក់ដូចជាទទួលបាននៅការហ្វឹកហាត់ដិតដល់ពីមុនមកអ៊ីចឹង។ ជាមួយនឹងទឹកមុខស្នាមញញឹមរបស់ពុកម៉ែបងប្អូនដែលសម្លឹងមកពីក្រោយ ហាក់បង្ហាញនៅការសាទរស្ងើចសរសើរ និងហាក់ពេញចិត្តចំពោះទេពកោសល្យរបស់ក្មួយប្រុសម្នាក់នេះជាខ្លាំង»។

លោក ណុប បាយ៉ារិទ្ធ និយាយទៀតថា លោកសង្ឃឹមជឿជាក់ថា លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យសិល្បៈនៅខេត្តសៀមរាប លោកនឹងជួយបណ្ដុះបណ្ដាលបង្វឹកក្មួយប្រុសម្នាក់នេះឲ្យកាន់តែរីកចម្រើន លូតលាស់នូវទេពកោសល្យរបស់គាត់ ឲ្យកាន់តែពូកែថែមទៀត។ ប្រសិនក្មេងប្រុសរូបនេះ បានហ្វឹកហាត់ដិតដល់តាំងពីតូចបែបនេះ ទម្រាំដល់ពេលចម្រើនវ័យពេញរូបពេញរាង ប្រាកដជាក្លាយទៅជាធនធានសិល្បៈផ្នែករបាំដ៏ពេញដោយសមត្ថភាពពិតប្រាកដ។ នោះហើយដែលបង្ហាញពីទំពាំងជំនាន់ក្រោយដ៏មានគុណភាព សក្ដិសមជាអ្នកបន្តវេនសិល្បៈវប្បធម៌មរតកដូនតាខ្មែរនៅថ្ងៃខាងមុខ៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ