ជីវិតកម្សាន្ដ
ឆន សុវណ្ណារាជ ប្រកាសលុបចោលការងារជាច្រើន ក្រោយធ្លាក់ខ្លួនឈឺធ្ងន់
អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងបារម្ភស្ទើរគ្រប់គ្នា បន្ទាប់ពីតារាចម្រៀងលោក ឆន សុវណ្ណារាជ បានប្រកាសថា ធ្លាក់ខ្លួនឈឺធ្ងន់ និងត្រូវលុបចោលការងារជាច្រើនដោយសារអាការជំងឺរបស់លោកមិនទាន់ធូរស្រាលឡើងវិញ។
តាមការបញ្ជាក់ឲ្យដឹងពីលោក ឆន សុវណ្ណារាជ បាននិយាយថា មកដល់ពេលនេះលោកបានព្យាបាល និងតាមដានសុខភាពមានរយៈពេល ៣ ថ្ងៃហើយ។ ខណៈអ្នកគាំទ្រយល់ថា ការដែលតារាចម្រៀង ឆន សុវណ្ណារាជ ធ្លាក់ខ្លួនឈឺពេលនេះ ទំនងដោយសារតែលោករវល់ការងារច្រើនពេក ហើយគ្មានពេលសម្រាកគ្រប់គ្រាន់ ទើបធ្វើឲ្យសុខភាពរបស់តារាប្រុសរូបនេះមានសភាពចុះខ្សោយគួរឲ្យព្រួយបារម្ភ។
លោក ឆន សុវណ្ណារាជ បានបង្ហោះភ្ជាប់រូបភាពពីមន្ទីរពេទ្យថា «ឈឺបីថ្ងៃហើយ លើកនេះរាងធ្ងន់បន្តិច ការពិតទៅមិនចង់ផុសអួតទេអារឿងគេងពេទ្យហ្នឹង តែដោយសារត្រូវលុបចោលការងារគេច្រើនដែរបីថ្ងៃហ្នឹង អ៊ីចឹងសុំផុសបង្ហាញជាភស្តុតាង សូមអរគុណ»។ តាមរយៈដំណឹងនេះដែរ មានមហាជនមួយចំនួន បានផ្ញើសារសួរសុខទុក្ខ និងជូនពរឲ្យលោក ឆន សុវណ្ណារាជ ឆាប់ជាសះស្បើយពីជំងឺផងដែរ។
នៅព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ នេះ កម្ពុជាថ្មី មិនអាចធ្វើការទំនាក់ទំនង ដើម្បីសូមការសួរនាំពីលោក ឆន សុវណ្ណារាជ បានទេ ជុំវិញការធ្លាក់ខ្លួនឈឺនាពេលនេះ រហូតសម្រេចប្រកាសលុបចោលការងារជាច្រើន៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ