ជីវិតកម្សាន្ដ
Jungkook បង្ហើបថា ខ្លួននឹងចូលបំពេញកាតព្វកិច្ចយោធាឆាប់ៗ
និយាយនៅក្នុងវីដេអូ Live មួយ នាពេលថ្មីៗនេះ តារាចម្រៀង Jungkook សមាជិកក្រុម BTS បានបង្ហើបថា ខ្លួននឹងចូលបំពេញកាតព្វកិច្ចយោធាក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពី Jin និង J-Hope បានចូលបម្រើយោធាកាលពីប៉ុន្មានខែមុន។

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ តារាចម្រៀងវ័យ ២៥ឆ្នាំរូបនេះ បានធ្វើការ Live វីដេអូនិយាយពីលេងជាមួយហ្វេនៗ ហើយលោកបានបង្ហើបថាមិនយូរទៀតទេ លោកនឹងចុះឈ្មោះចូលបម្រើយោធាដូចសមាជិក BTS ពីរនាក់មុនអ៊ីចឹងដែរ។ បន្ទាប់ពីប្រាប់ដូច្នេះ Jungkook បានចែករំលែកគម្រោងរបស់ខ្លួនបន្ថែមថា ក្រោយចប់កាតព្វកិច្ច លោកនឹងវិលមកបម្រើចំណីអារម្មណ៍អ្នកគាំទ្រវិញ ដោយបន្តជាអ្នកចម្រៀងដដែល។

យ៉ាងណាមិញ បច្ចុប្បន្ននេះមិនទាន់មានកាលវិភាគផ្លូវការសម្រាប់ការចុះឈ្មោះចូលបម្រើការងារយោធារបស់ Jungkook នៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jennie រងពាក្យរិះគន់ថា មិនចេះតែងខ្លួនឱ្យសមជាតារាលំដាប់កំពូល

-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច