ជីវិតកម្សាន្ដ
ទម្លាប់ ៤ យ៉ាងជួយតួស្រីរឿង “ល្បិចក្នុងរាជវាំង” រក្សាចង្កេះនៅស្លីម និងមានសម្រស់ក្មេងជាងវ័យ
តារាសម្ដែងស្រី Charmaine Sheh ត្រូវបានគេដឹងថានាងនៅតែមានរាងស្លីម និងទាក់ទាញដូចដែលកាលវ័យ១៨ឆ្នាំ បើទោះបីជាឈានចូល៤៧ឆ្នាំហើយក្ដី។ តារាស្រីប្រចាំប៉ុស្តិ៍ TVB រូបនេះបានរក្សាទម្លាប់នៃការញ៉ាំត្រឹមត្រូវ ទាន់ពេល ញ៉ាំបន្លែច្រើន និងហាត់យូហ្គាជាប្រចាំ ដើម្បីរក្សារាងឲ្យនៅថេរមកទល់សព្វថ្ងៃ។

១ ញ៉ាំអាហារត្រឹមត្រូវ ទាន់ពេល
Charmaine ធ្លាប់បានចែករំលែកថា ការញ៉ាំអាហារត្រឹមត្រូវ ទាន់ពេល គឺជាទម្លាប់ដ៏សាមញ្ញមួយ ប៉ុន្តែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព និងរាងកាយ។ នៅពេលដែលរាងកាយផ្ទុកដោយថាមពលគ្រប់គ្រាន់ អ្នកនឹងលែងឃ្លានអាហារឥតប្រយោជន៍ ជាពិសេសអាហារដែលមានជាតិស្ករ និងអំបិលច្រើន ដែលបង្កើនហានិភ័យនៃការលើសទម្ងន់ និងធាត់។
២ ញ៉ាំ oats នៅពេលព្រឹក
តារាសម្ដែងរូបនេះក៏បានបង្ហើបដែរថា ជារៀងរាល់ព្រឹក នាងផឹកទឹកដោះគោសំបុកសត្វមួយពែងលាយនឹង oatsមួយចាន។ សំបុកបក្សីសម្បូរទៅដោយសារធាតុចិញ្ចឹម មិនត្រឹមតែជួយពង្រឹងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពទៀតផង។ សំបុកបក្សីផ្តល់បរិមាណប្រូតេអ៊ីនច្រើន មិនមានផ្ទុកជាតិខ្លាញ់ ជួយបង្កើនចរន្តឈាមក្នុងរាងកាយ ជំរុញការដុតបំផ្លាញជាតិខ្លាញ់ គាំទ្រការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។
៣ ញ៉ាំផ្លែឈើ និងបន្លែឲ្យបានច្រើន
ក្នុងអំឡុងពេលថ្ងៃ Charmaine ញ៉ាំផ្លែឈើ និងបន្លែជាច្រើនដើម្បីផ្តល់វីតាមីន និងសារធាតុរ៉ែ ជួយឲ្យស្បែកស្រស់ស្អាត ហើយក្នុងពេលតែមួយធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ និងបង្កើនល្បឿនការដុតបំផ្លាញជាតិខ្លាញ់។ ផ្លែឈើដែលស្រីស្អាតវ័យ៤៨ឆ្នាំចូលចិត្តគឺផ្លែស្រកានាគ។ ផ្លែស្រកានាគសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន C ជាតិដែក ផូស្វ័រ ម៉ាញេស្យូម និងជាតិសរសៃរលាយ ដែលជួយឲ្យឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ ហើយក្នុងពេលតែមួយវាធ្វើឲ្យស្បែកស និងការពារសញ្ញានៃភាពចាស់មុនអាយុផងដែរ។
៤ ធ្វើយូហ្គា
Charmaine បានហាត់យូហ្គាអស់ជាច្រើនឆ្នាំមកហើយ ជាពិសេសចូលចិត្តហាត់យូហ្គាក្តៅ។ ពេលហាត់យូហ្គាក្តៅៗ រាងកាយនឹងបញ្ចេញញើសជាប្រចាំ ពីទីនោះជាតិពុលក្នុងខ្លួនត្រូវបានកម្ចាត់ចេញ ជួយសម្រកទម្ងន់ និងធ្វើឲ្យស្បែកស្រស់ស្អាតយ៉ាងមានប្រសិទ្ធភាព។

តារាសម្ដែង Charmaine Sheh កើតនៅឆ្នាំ ១៩៧៥ គឺជា Dan ចិនឈានមុខគេរបស់ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០។ ជាង ២០ឆ្នាំនៃការចូលរួមក្នុងឧស្សាហកម្មកម្សាន្តហុងកុង Charmaine ត្រូវបានគេនិយាយថា មិនគ្រាន់តែរក្សាភាពក្មេងជាងវ័យរបស់នាងដូចពេលដែលនាងចាប់ផ្តើមអាជីពប៉ុណ្ណោះទេ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស្រស់ស្អាតមិនចេះចាស់តាមវ័យ ហើយនៅតែរក្សាភាពទាក់ទាញ និងឥទ្ធិពលរបស់ខ្លួននៅក្នុងឧស្សាហកម្មភាពយន្តនេះមកទល់សព្វថ្ងៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Tae Hee ចែករំលែកគន្លឹះនៃសម្រស់សាមញ្ញបំផុត សឹងតែគ្មានអ្នកដឹង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ