ជីវិតកម្សាន្ដ
តារាសម្តែង Yoo Ah In មានគេគប់ដបភេសជ្ជៈដាក់ ក្រោយដីកាចាប់ខ្លួនបានច្រានចោល
តារាសម្តែងYoo Ah In ដែលត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន និងទទួលរងនូវភាពអាម៉ាស់ដោយសារត្រូវគេគប់ដបភេសជ្ជៈដាក់នៅពេលធ្វើដំណើរទៅផ្ទះរបស់លោក បន្ទាប់ពីដីកាចាប់ខ្លួនបានច្រានចោល ។

ឧបទ្ទវហេតុនេះត្រូវបានគេនិយាយថាបានកើតឡើងក្រោយពី Yoo Ah In បានបញ្ចប់ការសួរចម្លើយរបស់លោកនៅឯអគារតុលាការកណ្តាលទីក្រុងសេអ៊ូលនៅថ្ងៃទី ២៤ ខែឧសភា។ មុននោះតារាសម្ដែងរូបនេះបានរង់ចាំនៅខាងក្នុងអគារ ខណៈពេលដែលតុលាការសម្រេចថាតើត្រូវយល់ព្រម ឬមិនយល់ព្រមតាមដីកាចាប់ខ្លួនរបស់ប៉ូលីសប្រឆាំងនឹងលោក ។

បន្ទាប់ពីទទួលបានព័ត៌មានថាសំណើ ដីកាចាប់ខ្លួនត្រូវបានបដិសេធ Yoo Ah In បានធ្វើអត្ថាធិប្បាយខ្លីមួយទៅកាន់អ្នកសារព័ត៌មានមុន នឹងដឹកតាមរថយន្តដើម្បីត្រឡប់ទៅផ្ទះវិញ។ទោះបីជាយ៉ាងណាក៏ដោយ នៅតាមផ្លូវរបស់ Yoo Ah In ចេញពីតុលាការ ជនមិនស្គាល់អត្តសញ្ញាណម្នាក់បានបង្ហាញខ្លួន ហើយបានគប់ដបភេសជ្ជៈដាក់ខ្នងរបស់តារាសម្តែងនេះ។ ហេតុការណ៍នេះបានកើត ឡើងដោយមិននឹកស្មានដល់ ធ្វើឲ្យតារាសម្ដែងរូបនេះមានការភ្ញាក់ផ្អើល ។

អ្នកដែលគប់ដបទឹកដាក់ Yoo Ah In ត្រូវបានគេនិយាយថាបានចាកចេញពីកន្លែងកើតហេតុយ៉ាងលឿនដោយមានក្រណាត់គ្របលើក្បាលថែមទៀត។ ភ្លាមៗបន្ទាប់ពីព័ត៌មានអំពីហេតុការណ៍នេះ ត្រូវបានផ្សព្វផ្សាយអ្នកនិយមលេងអ៊ីនធឺណិតបានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់ជនអនាមិកនេះទេ។ ភាគច្រើនបាននិយាយថា ទោះបីជាមានការមិនពេញចិត្តចំពោះទង្វើរបស់ Yoo Ah In ក៏ដោយក៏មិនគួរប្រើហឹង្សា គួរតែទុកឲ្យតុលាការដោះស្រាយហើយអ្នកដែលមិនពាក់ព័ន្ធមិនគួរប្រើហិង្សាទេ។

ដោយឡែក បច្ចុប្បន្ន Yoo Ah In កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ចំនួនប្រាំផ្សេងគ្នាចាប់តាំងពីឆ្នាំ ២០២០ រួមទាំងកញ្ឆា ប្រូហ្វុល ខេតាមីន ហ្សូលភីឌឹម និងកូកាអ៊ីន៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ភស្តុតាងនៃការប្រើប្រាស់គ្រឿងញៀន រកឃើញនៅក្នុងផ្ទះតារាសម្តែង Yoo Ah In

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?