ជីវិតកម្សាន្ដ
ប្រាសាទ ដាវីន បានតំណែងជាអ្នកគ្រប់គ្រងកម្មវិធីប្រកួត ២ នៅកម្ពុជា
ប្រាសាទ ដាវីន ជាតារាសម្ដែង បង្ហាញម៉ូដ និងអ្នកគ្រប់គ្រងកម្មវិធីមានសមត្ថភាព ប្រជាប្រិយភាព ទេពកោសល្យ និងរូបសម្រស់ស្រស់សោភា ទាំងនេះគឺជាភាពជឿជាក់សម្រាប់នាង ដែលគេដឹងដែរថា ទាំងចំណេះដឹង និងការប្រើប្រាស់ភាសារបស់នាងក៏មិនធម្មតាដែរ។

ប្រាកដណាស់បវរកញ្ញា ប្រាសាទ ដាវីន ក៏ទទួលបានតំណែងជាស្ត្រីឯកចក្រវាលកម្ពុជា Universal Woman Cambodia ឆ្នាំ ២០២៣ ជាកម្មវិធីសម្រាប់កម្ពុជាផ្តល់ឱកាសសម្រាប់ស្ត្រីកម្ពុជាដែលរៀបការរួចហើយ ដើម្បីចូលរួមប្រកួតនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយកាលនោះអ្នកនាងទទួលបានជ័យលាភីលំដាប់រងទី ៤។

ចំណែករឿងដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ និងអបអរថែមទៀតនោះ ដោយកាលពីថ្មីៗកន្លងមកនេះ មានដំណឹងថា ប្រាសាទ ដាវីន បានតំណែងថ្មី ដោយទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីបវរកញ្ញាថ្មីមួយដែលនាំមកកម្ពុជា គឺ កម្មវិធី Miss Enviroment Cambodia។ កាន់តែពិសេសថែមទៀត ស្រាប់តែមុននេះបន្តិច មានព័ត៌មានថ្មីទៀត ប្រាសាទ ដាវីន ក៏បានតំណែងថ្មីថែមទៀត ពោលមិនដល់ ១ ខែផង នាងមានឱកាសធំដល់ទៅ ២ គឺទទួលបានសិទ្ធិជាអ្នកគ្រប់គ្រងរៀបចំកម្មវិធីប្រកួតសម្រស់បុរសឯកនៅកម្ពុជា (Mister Freind Ship Cambodia)។

គេចាំបានថា តារាសម្ដែង និងបង្ហាញម៉ូដ ប្រាសាទ ដាវីន ថ្មីៗនេះ បានចេញទៅប្រកួតស្ត្រីឯកចក្រវាល ២០២៣ (Universal Women 2023) នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ ការចេញទៅប្រកួតលើឆាកអន្តរជាតិតំណាងឲ្យស្ត្រីខ្មែរលើកដំបូងក្នុងកម្មវិធី គឺទទួលបានការលើកទឹកចិត្តខ្លាំងទាំងពីសាច់ញាតិ មិត្តភ័ក្ដិ និងអ្នកគាំទ្រជាច្រើន ខណៈការចេញទៅប្រកួតរបស់នាងកាលនោះទទួលបានជ័យលាភីលំដាប់រងទី ៤ ទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ