ជីវិតកម្សាន្ដ
វត្ថុថ្លៃបំផុតទាំង ៥ ប្រចាំខ្លួន Jungkook សមាជិកនៃក្រុម BTS
របស់ដែលថ្លៃបំផុតរបស់ Jungkook តែងតែលួចចាប់អារម្មណ៍ពីមនុស្សជាច្រើន។ សមាជិកក្មេងបំផុតនៃក្រុម BTS រូបនេះ មានរបស់របរប្រណិតមួយចំនួនដែលត្រូវចំណាយប្រាក់យ៉ាងច្រើន។
ទោះយ៉ាងណាក៏ដោយ Jungkook បានបង្ហាញខ្លួនជាលើកដំបូងជាសមាជិកក្រុម BTS នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០១៣។ លោកបានដើរតួជាអ្នកច្រៀងដ៏សំខាន់ និងទាំងរាំក្នុងក្រុមផងដែរ។ ជាមួយគ្នានេះដែរ ទ្រព្យសម្បត្តិរបស់លោកមិនត្រឹមតែបានមកពីប្រាក់បៀវត្សរ៍ប៉ុណ្ណោះទេ ថែមទាំងបានសហការជាមួយម៉ាកល្បីៗទៀតផង។

គេហទំព័រ Celebrities.id បានបញ្ចាក់ពីវត្ថុដែលថ្លៃបំផុតរបស់ Jungkook សមាជិក BTS មានប្រចាំខ្លួនដូចខាងក្រោម៖
១ ទ្រព្យសម្បត្តិមានតម្លៃ ៧លានដុល្លារអាមេរិក
Jungkook ត្រូវបានគេស្គាល់ថាជាសមាជិកក្មេងបំផុតនិងមានបំផុតរបស់ BTS។ ជាក់ស្ដែង លោកអាចទិញអចលនទ្រព្យតម្លៃ៧ លានដុល្លារអាមេរិកនៅតំបន់ Itaewon ក្នុង Yongsan ទីក្រុងសេអ៊ូល។ អចលនទ្រព្យនេះ មានទំហំដី ចំនួន ៦៣៧ ក្នុងមួយជាន់ មានទំហំ ២៣០ ម៉ែត្រការ៉េ។
២ រថយន្ត Mercedes Benz AMG G63
ក្នុងឆ្នាំ ២០១៩ Jungkook បានទិញរថយន្ត Mercedes Benz AMG G63 ក្នុងតម្លៃខ្ពស់គួរសម ។ ប៉ុន្តែនៅឆ្នាំ ២០២២ រថយន្តរបស់ Jungkook បានចូលក្នុងកន្លែងដេញថ្លៃតម្លៃ ១២ ពាន់លានវ៉ុនឯណោះ។
៣ នាឡិកាម៉ាក Rolex
Jungkook តែងតែបង្ហាញខ្លួនដោយប្រើនាឡិកាប្រណិត។ នាឡិកាដ៏ប្រណិតមួយរបស់លោកគឺ Rolex Day-Date Series ដែលមានតម្លៃប្រហែល ៣៦,៦០០ ដុល្លារ។Jungkook ក៏បានបង្ហាញនាឡិកា Rolex Cosmograph Daytona ក្នុងកម្មវិធី American Music Award 2017 ផងដែរ។ នាឡិកានេះត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ ៣៦,០០០ ដុល្លារអាមេរិក។
៤ អាវក្រៅ Saint Laurent Teddy Bomber
នៅពេលដែល Jungkook កំពុងហ្វឹកហាត់ PTD ON Stage ក្នុងទីក្រុង Las Vegas គាត់ត្រូវបានគេឃើញពាក់អាវធំ Saint Laurent Teddy bomber ក្នុងតម្លៃ ៣,២៩០ ដុល្លារអាមេរិក ។
៦ កាបូបស្ពាយ Nuxx Logo-Embroidered Corduroy Duffle Bag Saint Laurent
Jungkook ក៏មានកាបូបធំមួយដែលតុបតែងដោយពាក្យ Saint Laurent ។ វាត្រូវបានគេដឹងថា នេះគឺជាកាបូប Nuxx Logo-Embroidered Corduroy Duffle Bag ដែលមានតម្លៃ ១៥០៥ អឺរ៉ូ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Tae Hee ចែករំលែកគន្លឹះនៃសម្រស់សាមញ្ញបំផុត សឹងតែគ្មានអ្នកដឹង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ