ជីវិតកម្សាន្ដ
សាពូន មីដាដា សុខចិត្តទទួលការជេរប្រមាថ និងមិនប្រកាន់ខឹងទេ
ដូចប្រិយមិត្ត និងអ្នកប្រើប្រាស់បណ្ដាញសង្គមបានដឹងស្រាប់ហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ អតីតតារាចម្រៀងលោក សាពូន មីដាដា បានធ្វើការបង្ហោះដោយលើកឡើងពីរឿងព្រះសង្ឃដែលបួស ២០ -៣០ ឆ្នាំហើយសឹកវិញ បង្កការចាប់អារម្មណ៍ និងផ្ទុះការវែកញែកជាមួយការបញ្ចេញមតិរិះគន់មួយចំនួនជាដើម។

ទោះបីយ៉ាងណានៅក្នុងការបញ្ចេញមតិវែកញែកនោះគេសង្កេតឃើញមានមួយចំនួនជាការរិះគន់ និងជេរប្រមាថមកលើអតីតតារាចម្រៀង សាពូន មីដាដា។ ចំណែកមតិខ្លះទៀតបានបង្ហាញការយល់ឃើញដូចលោកជុំវិញការលើកឡើងនេះ។ នៅក្នុងខ្លឹមសារ នៃសំណេរដំបូងដែលនាំឲ្យមានការវែកញែក គឺ លោក មីដាដា បានលើកឡើងថា «បុគ្គលណាដែលបួសយូរឆ្នាំ(២០-៣០ ឆ្នាំ) ហើយសឹកវិញ ភាគច្រើនមិនយូរទេនឹងប្រទូសប្រាសចាកសីល ៥ ដោយអំណាចស្ដេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាលដូចឃើញមានកន្លងមកស្រាប់… »។

ជាការកត់សម្គាល់ ក្រោយការបង្ហោះសារខាងលើនេះ រំលងបាន ១ ថ្ងៃ ស្រាប់តែលោក សាពូន មីដាដា បានបញ្ចេញខ្លឹមសារថ្មីមួយទៀតឆ្លើយតបការរិះគន់របស់មហាជន ដោយបញ្ជាក់ថា លោកមិនប្រកាន់ ខឹងអ្នកដែលជេរប្រមាថមកលើលោកទេ ព្រោះពួកអ្នកទាំងឡាយមិនមានឧបនិស្ស័យអាចយល់ដល់ជម្រៅ នៃព្រះធម៌ឡើយ។

លោកបាននិយាយដូច្នេះថា «ឃើញអ្នកចូលមក comment ជេរខ្ញុំហូរហែដែរ ព្រោះតែខ្ញុំបានបង្ហោះនូវcaption ដែលថា បុគ្គលបានបួសពី ២០-៣០ ឆ្នាំហើយ ពេលសឹកវិញ នឹងត្រូវស្ដេចមារសន្ធប់ចិត្តបុគ្គលនោះឲ្យក្លាយជាបុគ្គលពាល(ទើបតែសឹកប៉ុន្មានថ្ងៃសោះលៀនកន្ទុយបណ្តើរៗហើយ បន្តិចទៀតនឹងក្លាយជាគ្រូទាយស្រោចទឹក ធ្វើខ្សែកថាមន្តអាគមអូមអាមដែលជា តិរច្ឆានវិជ្ជា ដែលព្រះពុទ្ធបានហាម)»។

លោក សាពូន មីដាដា បញ្ជាក់បន្ថែមទៀតថា «ចូរម្នាលទាំងឡាយជេរខ្ញុំចុះ ខ្ញុំមិនប្រកាន់ខឹងអីទេ ព្រោះពួកអ្នកទាំងឡាយមិនមានឧបនិស្ស័យអាចយល់ដល់ជម្រៅ នៃព្រះធម៌ឡើយ ព្រះត្រៃបិដក៨៤០០០ ព្រះធម្មក្ខន្ធ មានស្រាប់ សូមឆ្លៀតស្រាវជ្រាវរៀនសូត្រណា ព្រះធម៌របស់ព្រះពុទ្ធ នឹងបង្ហាញផ្លូវទម្លុះសច្ចធម៌ដោយខ្លួនឯង»៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?