Connect with us

ជីវិតកម្សាន្ដ

តារាចម្រៀង វង្ស ថា​ណា​ន់ បាត់បង់ចំណូលខ្ទង់ម៉ឺនដុល្លារ ខណៈអាការបានប្រសើរចេញពីពេទ្យ

បានផុស

នៅ

បន្ទាប់ពីចូលសម្រាកនៅមន្ទីរពេទ្យជិតមួយសប្តាហ៍តារាចម្រៀងលោក វង្ស ថាណាន់ បានបញ្ជាក់ប្រាប់​ឲ្យដឹងមុននេះបន្តិចថា ពេលនេះអាការជំងឺរបស់លោកបានធូរស្រាលច្រើនហើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាត​ឲ្យវិលត្រឡប់ទៅផ្ទះវិញ កាលពីរសៀលថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងលោក វង្ស ថា​ណា​ន់ បាននិយាយថា ចំពោះស្ថានភាពជំងឺរបស់លោកពេលនេះគឺមានសភាព​កាន់តែ​ប្រសើរ​ឡើង​វិញ​ហើយ។ លោកបាននិយាយថា “ថ្ងៃនេះខ្ញុំអាចចេញទៅផ្ទះវិញហើយសូមអគុណពុកម៉ែបងប្អូនខ្លាំងណាស់ ដែលស្រលាញ់នឹងបារម្ភសួរសុខទុក្ខខ្ញុំបាទអរគុណ”។

លោក ថាណាន់ បាន​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលាម៉ោង៤ទៀបភ្លឺថ្ងៃ​ទី​២១ខែឧសភាឆ្នាំ​២០២៣ នៅម្ដុំគីឡូម៉ែត្រលេខ១៦ ផ្សារព្រែកព្នៅ បណ្តាលឲ្យបាក់ឆ្អឹងភ្លៅធ្ងន់ធ្ងរអំឡុង​ពេល​លោក​បើកឡាន​ចេញពី​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​ន្ដ្រី​មួយ​នៅ​ខេត្តហើយ​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​វិញ​។

ដោយឡែកបើតាមរយ:បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយតារាចម្រៀង​លោក វង្ស ថា​ណា​ន់ បាន​លើក​ឡើង​ថា លោក​បាន​បាត់បង់​ចំណូល​ខ្ទង់​ម៉ឺន​ដុល្លារ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​​ដែល​លោក​ពិតជា​មានការ​សោស្តាយ​យ៉ាង​ខ្លាំងក្នុង​ពេល​ដែល​លោក​ជួប​គ្រោះស្រប​ពេល​ការងារ​កំពុង​បុក​មក​ខ្លាំង​។

ម្ចាស់​បទ«​ស្នេហ៍​ក្រៅផ្លូវការ​»លោកវង្ស ថា​ណា​ន់ បានបញ្ជាក់ថា ក្រោយ​ជួបហេតុកាណ៍​នេះកើតឡើង​លោកបាន​លុប​ចោល​កម្មវិធី​ទាំងអស់​ ដែល​លោក​ទទួល​ទាំង​ការ​សម្តែង​តាម​ខេត្តនិង​នៅ​រាជធានី​ភ្នំពេញ ដោយសារ​តែ​លោក​ត្រូវ​ប្រើ​ពេល​មួយ​រយៈ​ធំ​សម្រាប់​ការ​ព្យាបាល​ ​របួស​បាក់​ភ្លៅ​៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម