ជីវិតកម្សាន្ដ
កូនស្រីច្បងតារាភាពយន្តជើងចាស់ យស់ បូវណ្ណៈ បញ្ចប់ការសិក្សាផែ្នកវិស្វ័ករស៊ីវិលនៅអាមេរិក
ភ្នំពេញ៖ លោក យស់ បូវណ្ណៈ អតីតតារាភាពយន្តជើងចាស់ល្បីឈ្មោះមួយរូប បានសម្តែងក្តីរំភើប ក្រោយកូនស្រីច្បងទទួលបានលទ្ធផលល្អក្នុងការបញ្ចប់សកលវិទ្យាល័យវិទ្យាសា ស្ត្រខាងផែ្នកវិស្វ័ករស៊ីវិលពីរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិ ។

រឿងដែលអ្នកគាំទ្រកត់សម្គាល់និងសរសើរតារាភាពយន្តជើងចាស់រូបនេះទៀតនោះ ព្រោះលោកជាឪពុក ដែលចិញ្ចឹមកូនបានល្អស្តាប់តាមដំបូន្មាន ខណ:ឆ្នាំនេះកូនស្រីច្បងលោកបានរៀនចប់សកលវិទ្យាល័យវិទ្យាសាស្ត្រខាងផែ្នកវិស្វ័ករស៊ីវិល។ ចំណែកឯកូនស្រីម្នាក់ទៀតក៏ទើបបឈ្នះពានរង្វាន់ឆ្នើមនៅក្នុងការច្នៃម៉ូដសម្លៀកបំពាក់បែបប្រពៃណីខ្មែរនាកម្មវិធីនៃសកលវិទ្យាល័យមួយនៅលើកទឹកដីសហរដ្ឋអាមេ រិកផងដែរ។
ក្នុងពេលដែលកូនស្រីច្បងបានបញ្ចប់ការសិក្សាផែ្នកវិស្វ័ករស៊ីវិលលោក យក់ បូវណ្ណៈ បានថ្លែងដោយក្តីរំភើបពីទឹកដីសហរដ្ឋអាមេរិកថា គ្មានអ្វីមានតម្លៃធំជាងចំណេះវិជ្ជានេះទេ កូនស្រីច្បងរបស់ខ្ញុំបូវណ្ណៈ រាជ្ជនី បានបញ្ចប់សកលវិទ្យាល័យវិទ្យាសាស្ត្រខាងផែ្នកវិស្វ័ករស៊ីវិល កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះជាសុភមង្គលពិតៗក្នុងរង្វង់ក្រុមគ្រួសារខ្ញុំបាទ។
លោក យស់ បូវណ្ណៈ មានមោទកភាពយ៉ាងខ្លាំងក្នុងពេលដែលកូនស្រីរបស់ខ្លួនជោគជ័យជាបន្តបន្ទាប់។ លោក យស់ បូវណ្ណ: ត្រូវបានគេស្គាល់ថា ជាតារាភាពយន្តខ្មែរជើងចាស់ដែលល្បីល្បាញក្នុងជំនាន់តារារួមជំនាន់អ្នកនាង ចាន់ តារាទី និងអ្នកនាង អម្ពរ ទេវី ជាដើម៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់