ជីវិតកម្សាន្ដ
តារាស្រីចិន ៤ ដួង លេចធ្លោខ្លាំងរឿងសម្រស់ លើកម្រាលព្រំក្រហម
ព្រឹត្តិការណ៍កម្រាលព្រំក្រហមគឺជាឱកាសសម្រាប់តារាចិនដើម្បីបង្អួតសម្រស់របស់ពួកគេ។ តារាជាច្រើនបានល្បីល្បាញដោយសាររូបរាងលើកម្រាលព្រំក្រហមដ៏ស្រស់ស្អាត ស្របពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតបានបោះឆ្នោតឲ្យតារា៤ដួងកំពុងជះភាពស្រស់ស្អាតទាក់ចិត្តអ្នកទស្សនាលើកម្រាលព្រំក្រហម។
ហ្វាន់ ពីងពីង ត្រូវបានគេចាត់ទុកថាជារឿងព្រេងនៃកម្រាលព្រំក្រហមទាំងក្នុងនិងក្រៅប្រទេស។ តាំងពីនាងមិនទាន់ល្បី ឬឈានដល់កម្រិតកំពូលនៃអាជីពរបស់នាងមិនដែលធ្វើឲ្យអ្នកគាំទ្រខកចិត្ត នៅពេលបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នានា។ ថ្មីៗនេះ បើទោះបីជាត្រូវបានផ្សាភ្ជាប់នៅក្នុងទីផ្សារប្រទេសចិនក៏ដោយ ប៉ុន្តែរូបរាងដ៏ស្រស់ស្អាតរបស់តារាស្រីនៅ Cannes នៅតែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់។
តារាស្រីបន្ទាប់ពី ហ្វាន់ ពីងពីង គឺ Dilraba Dilmurat ខណៈពេលដែលនាងបង្ហាញខ្លួនលើកម្រាលព្រំក្រហមសម្រស់របស់នាងបានក្លាយជាប្រធានបទនៃការពិភាក្សាអស់រយៈពេលជាយូរមកហើយ។
សម្រាប់ Angelababy ថ្វីត្បិតតែនាងមិនមានអាជីពលេចធ្លោដូចមិត្តរួមអាជីពក្នុងវ័យដូចគ្នាក៏ដោយ ប៉ុន្តែសម្រស់របស់នាងមិនអាចប្រកែកបានឡើយ។ ទើបតែឈានចូលវ័យ៣៤ឆ្នាំ ប៉ុន្តែតារាស្រីរូបនេះ នៅតែទាក់ទាញចិត្តក្មេងៗជំនាន់ក្រោយ រាល់ពេលដែលនាងចូលរួមលើកម្រាលព្រំក្រហម។
Yang Mi រក្សាបានប្រជាប្រិយភាពជិត២០ឆ្នាំ ក៏ជាឈ្មោះដ៏ក្តៅគគុកដែលរំពឹងថានឹងលេចមុខក្នុងកម្មវិធីកម្សាន្តនានា។ រាល់ពេលទៅដើរលើកម្រាលព្រំក្រហម គឺជាពេលដែលអ្នកនិយមលេងអ៊ីនធឺណេតមានការសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់ម្តាយកូនមួយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ
ចុចអាន៖តារា ចិន ៤ រូប ត្រូវគេចាត់ទុកថាជារាជិនីសម្រស់ លើកម្រាលព្រំក្រហម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ