Connect with us

ជីវិតកម្សាន្ដ

ផ្ទុះការចាប់អារម្មណ៍វែកញែកលើបណ្ដាញសង្គម តើក្មេងប្រុសម្នាក់នេះជានរណា?

បានផុស

នៅ

តាម​ការ​កត់​សម្គាល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក និង TikTok មាន​ការ​ចាប់​អារម្មណ៍​វែកញែក​ក្រោយ​លេច​វត្តមាន​ក្មេង​ប្រុស​សង្ហា​ស្រស់​ស្អាត​ម្នាក់​ដែល​មើល​ទៅ​ហាក់​មាន​ដុង​សិល្បៈ​មកពី​កំណើត​គួរ​ឲ្យ​ស្រលាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព និង​វីដេអូ​ជាច្រើន​របស់​ក្មេង​ប្រុស​តូច​ដ៏​ស្រស់​ស្អាត​រូប​នេះ កំពុង​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​សរសើរ​តាមរយៈ​ការ​តុបតែង​កាយ​រៀបចំខ្លួន​បាន​យ៉ាង​ល្អ មិន​ចាញ់​មនុស្ស​ធំ​ឡើយ ព្រោះ​កុមារា​រូប​នេះ​មើល​ទៅ​ពិតជា​ឃ្យូត និង​គួរ​ឲ្យ​ស្រលាញ់ ទាំង​មុខ​មាត់ រូបរាង​និង​សកម្មភាព​សិល្បៈ ដែល​ពិតជា​ធ្វើ​ឲ្យ​គ្រប់គ្នា​ចាប់​អារម្មណ៍​ខ្លាំង។

ក្មេង​ប្រុស​គួរ​ឲ្យ​ស្រលាញ់​រូប​នេះ​មាន​ឈ្មោះ ស៊ិន ច័ន្ទ​រ៉ូមីអូ (Romeo)។ បច្ចុប្បន្ន​រូបភាព​ជាច្រើន​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។ មាន​សំនួរ​ជាច្រើន​បាន​សួរ​ថា តើ​ក្មេង​ប្រុស​រូប​នេះ​ជា​នរណា? តើ​មាន​ជាប់​ឈាមជ័រ​សិល្បៈ​ដែរ​ឬ​ទេ​?។ យ៉ាងណាមិញ​មិន​ទាន់​មាន​ប្រភព​ជាក់លាក់​ណាមួយ​បញ្ជាក់​ច្បាស់​ទេ​ថា Romeo មាន​ឪពុកម្ដាយ​ឈាមជ័រ​សិល្បៈ​បែប​ណា​នៅឡើយ​ទេ​?។

ដោយឡែក​ក៏​មាន​ប្រភព​មួយ​ចំនួន​ទៀត​នាំ​គ្នា​លើកឡើង​វែកញែក​ដោយ​សង្ស័យ​ថា Romeo អាច​ជាប់​សាច់​ឈាម​មាន​ឪពុក​-​ម្ដាយ​ជា​អ្នក​សិល្បៈ ខណៈ​កំលោះ​តូច​រូប​នេះ​ជារឿយៗ តែង​បង្ហាញ​សកម្មភាព​ថតរូប​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង​ប្រុស​-​ស្រី ៣ រូប ដែល​មាន​ប្រជាប្រិយភាព និង ការ​គាំទ្រ​នៅ​លើ​វិថី​សិល្បៈ​បច្ចុប្បន្ន។

រូបភាព​ជាច្រើន​ត្រូវ​បាន​ទម្លាយ​ពី​ភាព​ស្និទ្ធស្នាល​រវាង​ក្មេង​ប្រុស Romeo និង​តារា​កូនភ្លោះ​លោក ស៊ិន សភា​-​ស៊ិន សុភ័ក្ត្រ និង​តារា​ស្រី គង់ ច័ន្ទរដ្ឋា។ អ្វី​ដែល​កាន់តែ​ចាប់អារម្មណ៍​ថែម​នោះ ដោយសារ​ឈ្មោះ​ក៏​មាន​ត្រកូល “​ស៊ិន​” គឺ ស៊ិន ច័ន្ទ​រ៉ូ​មីអូ។ ម្យ៉ាងទៀត​បើ​តាម​ការ​បង្ហើប Romeo គិត​មក​ដល់​ឆ្នាំ​នេះ​មាន​អាយុ​ជិត ៦ ឆ្នាំ​មក​ហើយ។ ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ​ដែរ លោក ស៊ិន សុភ័ក្ត្រ បាន​ប្រាប់​កម្ពុជា​ថ្មី​ដោយ​ខ្លី​ថា «Romeo ត្រូវ​ជា​ក្មួយ»។ នៅ​ពេល​សួរ​ថា Romeo ជា​កូន​អ្នកណា? ចម្លើយ​មិន​ទាន់​ត្រូវ​ទម្លាយ​ទេ។

យ៉ាងណាមិញ​គេ​រង់ចាំ​មើល​ថា តើ​ក្មេង​ប្រុស​រូប​នេះ​អាច​មាន​ទំនាក់ទំនង​ជាប់​សាច់​ឈាម​ពិសេស​ជាមួយ​លោក ស៊ិន សុភា និង គង់ ច័ន្ទ​រដ្ឋា ដែរ​ឬ​ទេ ខណៈ​កន្លង​មក​អ្នក​ទាំងពីរ​ធ្លាប់​ប្រកាស​ពី​ចំណង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គ្នា​យូរ​ឆ្នាំ​មក​ហើយ​នោះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម