Connect with us

ជីវិតកម្សាន្ដ

របស់របរងាយស្រួលទិញទាំង ៥ Rosé តែងតែយកតាមខ្លួន

បានផុស

នៅ

ថ្មីៗនេះ Rosé សមាជិកក្រុម BLACKPINK បានចូលរួមសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue France ក្នុងវីដេអូនោះ បានចែករំលែកនូវសម្ភារៈសំខាន់ៗមួយចំនួនដែលនាងចូលចិត្តនិងមានតម្លៃសមរម្យដែលនាងតែងតែយកតាមកាបូបរបស់នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជារបស់របរងាយស្រួលទិញទាំង ៥ Rosé តែងតែយកតាមខ្លួន៖

១. ក្រដាសផ្តិតខ្លាញ់

Rosé ទទួលស្គាល់ថា នាងតែងតែប្រឈមមុខនឹងលទ្ធភាពថតរូបនៅតាមផ្លូវរាល់ពេលចេញក្រៅ ដូច្នេះដើម្បីត្រៀមខ្លួន នាងនឹងយកក្រដាសផ្តិតខ្លាញ់ដើម្បីស្រូបយកជាតិប្រេងដែលនៅសេសសល់ទាំងអស់លើមុខ។

២. ម្ជុលខ្ទាស់

នៅលើឆាកសម្តែង Rosé តែងតែយកម្ជុលខ្ទាស់តាមខ្លួននាងជានិច្ច ពីព្រោះនាងការពារខោអាពេលដាច់ឫរហែកដោយចៃដ្យ ។

៣. បន្ទះបិទមុន

រួមជាមួយនឹងក្រដាស់ផ្តិតខ្លាញ់របស់នាង Rosé តែងតែមានបន្ទះបិទមុន នាងបានចែករំលែកដោយ រីករាយថា នាងបានបញ្ជាទិញរបស់នេះនៅពេលនាងរកឃើញវាតាមអ៊ីនធឺណិត ព្រោះវាជួយបិទបាងមុនរបស់នាង ។

៤. កញ្ចប់ទឹកជ្រលក់

ប្រសិនបើអាហារមិនហឹរគ្រប់គ្រាន់អ្នកត្រូវបានរៀបចំតាមRosé នាងបានបង្ហើបយ៉ាងកំប្លែងថា នាង យកកញ្ចប់គ្រឿងទេសគ្រប់ទីកន្លែងដើម្បីបន្ថែមទឹកជ្រលក់ក្នុងចានពេលដែលវាមិនហឹរគ្រប់គ្រាន់។

៥. កាសស្តាប់ត្រចៀក

ជាមួយនឹងកាសឥតខ្សែដែលកំពុងមានប្រជាប្រិយភាព ប៉ុន្តែ Rosé នៅតែរក្សានិងប្រើកាសមានខ្សែដោយនាងបានថែរក្សវាស្រោមមួយជាប់នឹងកាបូបរបស់នាង ដើម្បីកុំឱ្យនាងភ្លេចវាឡើយ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកលេងអ៊ីនធឺណិតរិះគន់ឥរិយាបថដើររបស់ Jennie ថាឈ្លើយ ពេលដល់ថៃភ្លាមៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម