Connect with us

ជីវិតកម្សាន្ដ

មូលហេតុបីធំៗដែល Jennie មានគេស្អប់ច្រើននៅលើអ៊ីនធឺណិត

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ មានទស្សនិកជនជាច្រើនកំពុងបង្កើតប្រធានបទអំពី Jennie សមាជិកក្រុម Black pink ជាពិសេសអ្នកនិយមលែងអ៊ីនធឺណិតមួយចំនួនបានចូលទៅក្នុងបណ្តាញសង្គម និងធ្វើការបង្ហោះអំពីមូលហេតុដែលតារាចម្រៀងរូបត្រូវបានគេស្អប់ ។

ខាងក្រោមគឺមូលហេតុទាំងបីធំៗ Jennie ទទួលបានការស្អប់ច្រើននៅលើអ៊ីនធឺណិត៖

១. ជាច្រើនលើកច្រើនសារអ្នកគាំទ្រចាប់បានថាខ្ជិលហាត់សម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jennie គឺជាសមាជិកក្រុម Blackpink ដែលតែងតែមានរឿងចម្រូងចម្រាសចំពោះអាកប្បកិរិយានិងខ្ជិលច្រអូសរបស់នាង។ ដូច្នោះហើយ មានទស្សនិកជនជាច្រើនចាប់បានថាខ្ជិលហាត់សមមុខពេលឡើងសម្តែងជាមួយនឹងក្បាច់រាំមិនសូវល្អ និងអាកប្បកិរិយាមិនសប្បាយចិត្តរបស់នាង ។

យ៉ាងណាមិញ អ្នកគាំទ្រមួយចំនួនគិតថាគ្រាន់តែពឹងលើវីដេអូខ្លះមិនអាចវាយតម្លៃបានពេញលេញ អំពី Jennie នោះទេ ប្រហែលនាងនឹងការងារ ទើបគ្មានពេលហាត់។

២. មានរឿងអាស្រូវព័ត៌មានស្នេហាជាច្រើនពេក

ក្នុងចំណោមសមាជិកក្រុម Blackpink ទាំងអស់អ្នកដែលមានពាក្យចចាមអារ៉ាមថាកំពុងណាត់ជួបតារាប្រុសច្រើនជាងគេគឺគ្មាននរណាក្រៅពី Jennie ទេ។ នាងត្រូវបានគេហទំព័រ Dispatch បង្ហាញ ថានាងកំពុងណាត់ជួបសមាជិកក្រុម EXO ហេតុការណ៍នេះបានធ្វើឱ្យអ្នកស្អប់ Jennie កើនឡើងយ៉ាងឆាប់រហ័ស។ នៅពេលមួយ នាងថែមទាំងត្រូវបានគេគំរាមថានឹងស្លាប់ដោយសារហ៊ានណាត់ ជួបនឹងតារារបស់ពួកគេ។ បន្ទាប់មក Jennie ត្រូវបាន Dispatch ចុះផ្សាយថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយG-Dragon និងថ្មីៗនេះ នាងបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមស្នេហា ជាមួយ V ។

៣. ស្អប់ដោយសារ Jennie ទទួលបានការពេញចិត្តពី YG

ហេតុផលនេះហាក់ដូចជាមិនសមហេតុផល ប៉ុន្តែទស្សនិកជនជាច្រើនយល់ស្របដោយសារតែតាមJennieជាសមាជិកទទួលបានការពេញចិត្តផលិតកម្ម YG ជាច្រើនដងទស្សនិកជនឃើញនាងស្លៀកឈុតស្អាតជាងគេ និងទទួលបានការយកចិត្តទុកដាក់ពីផលិតកម្ម លើសពីនេះ Jennie ក៏ជាសមាជិកដំបូងដែលចេញទោលរបស់នាង ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អ្នកគាំទ្រជុំវិញពិភពលោកចូលរួមរំលែកទុក្ខ Jennie ក្រោយនាងជួបរឿងសោកសៅមួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៤៤ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ១ ម៉ោង មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម