ជីវិតកម្សាន្ដ
អ្នកគាំទ្រឲ្យលុយដុល្លារទៅ Engfa កាន់ទាំងដៃៗ ពេលប្រគំតន្ត្រីនៅអាមេរិក
កាលពីពេលថ្មីៗនេះ Engfa Waraha និងម្ចាស់ជ័យលាភីលេខ៥ Miss Grand Thailand 2022 បវរកញ្ញា Charlotte Austin បានធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយលោក Nawat ដើម្បីរៀបចំការប្រគំតន្ត្រីដ៏អស្ចារ្យនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញភាពទាក់ទាញរបស់ Engfa និង Charlotte មិនត្រឹមតែនៅអាស៊ីប៉ុណ្ណោះ ប៉ុន្តែអ្នកទាំងពីរបានប្រមូលអ្នកទស្សនាឲ្យកកកុញពេញកន្លែងប្រគំតន្ត្រីអាមេរិក រហូតទស្សនិកជនឲ្យលុយនាងទាំងដៃឥតស្ដាយសូម្បីបន្តិចណា។
អតីតបវរកញ្ញាឯកថៃបានជ្រើសរើសសំលៀកបំពាក់បែបស៊ីវិល័យអាវទ្រនាប់ខ្លីដ៏ស៊ិចស៊ី ជាមួយនឹងខោវែងពណ៌ស ខណៈ Charlotte ស្លៀកខោខ្មៅនិងអាវរូបបេះដូង។ ទោះយ៉ាងណាក៏ដោយ អ្នកគាំទ្រលើទឹកដីអាមេរិកបានផ្ដល់លុយដុល្លារយ៉ាងច្រើនឲ្យ Engfa និង Charlotte ហើយវាពិបាកនឹងបដិសេធណាស់ ដែលនឹងត្រូវទទួលយកពីហ្វេន។ នេះក៏ជាលើកទីមួយដែលបវរកញ្ញា Miss Grand Thailand ពីររូបចេញទៅបម្រើសិល្បៈឲ្យទស្សនិកជនបរទេស ដោយទទួលបានលទ្ធផលនឹកស្មានមិនដល់។
ដោយសារតែទេពកោសល្យរបស់ Engfa Waraha នៅតែជាឈ្មោះដែលទទួលបានការចាប់អារម្មណ៍បំផុតនៅក្នុងភូមិសម្រស់។ ទស្សនិកជននៅតែស្រលាញ់អ្នកទាំងពីរ បន្ទាប់ពីធ្លាប់សម្ដែងរឿងភាគជាមួយគ្នាយ៉ាងស្និតស្នាល និងថែមទាំងដណ្ដើមបានការចាប់អារម្មណ៍យ៉ាងច្រើនពីហ្វេន។ នាងនៅតែស្ថិតក្នុងបេះដូងអ្នកគាំទ្រជាច្រើន គ្មាននរណាម្នាក់អាចជំនួសតំណែង Engfa បាននូវឡើយទេរឿងចំណូលឲ្យស្ថាប័ន។ លើសពីនេះ គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាង មានអ្នកតាមដាន ៣ លាននាក់ភាគច្រើនសុទ្ធសឹងតែ Fanpage របស់អ្នកគាំទ្រនាងសឹងទាំងអស់៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនួញប្រាក់លាន Hi sonin បង្ហោះរូបនៅបារាំងជាមួយ Aum ខណៈអ្នកគាំទ្រលែងជឿថាជាមិត្ត

-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច