ជីវិតកម្សាន្ដ
បវរកញ្ញា ប៉ូគឹមថេង សុតធីតា សម្ដែងការខកចិត្តចំពោះទង្វើអ្នកគ្រប់គ្រងការងារចាស់
កាលពីថ្មីៗកន្លងទៅ កញ្ញា ប៉ូគឹមថេង សុតធីតា ជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia 2021 បានធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានចេញមកប្រកាសថា ពេលនេះខ្លួនមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ឬ Agency ណាមួយទេ។

បន្ទាប់ពីការប្រកាសរបស់នាងមិនទាន់បានប៉ុន្មានទេ មុននេះស្រាប់តែស្រីស្អាត ប៉ូគឹមថេង សុតធីតា បានចេញប្រតិកម្ម និងសម្ដែងការហួសចិត្តចំពោះអ្នកគ្រប់គ្រងការងារចាស់របស់នាង (Manager) ដែលធ្វើឲ្យ client និង Agency មានការយល់ច្រឡំជុំវិញរឿងមួយចំនួនដែលនាងមិនបានធ្វើឡើងទេ។ ពាក់ព័ន្ធបញ្ហានេះដែរ ប៉ូគឹមថេង សុតធីតា បានចេញមកបកស្រាយដោយបញ្ជាក់ច្បាស់ ដើម្បីការពារកិត្តិយសរបស់ខ្លួន។

Miss Grand 2021 ប៉ូគឹមថេង សុតធីតា បានបញ្ជាក់ថា «ជម្រាបសួរ នាងខ្ញុំ សុធីតា សុំអធ្យាស្រ័យដល់បងៗ Client ទាំងអស់ ដែលធ្លាប់រួមការងារជាមួយនាងខ្ញុំពីមុនមក ដែលធ្លាប់បានធ្វើការចុះកិច្ចសន្យាហាមលុបវីដេអូដែលធ្លាប់បានថតរួចពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ ដោយសារតែមានវីដេអូខ្លះត្រូវបានលុបចេញពីក្នុងផេកផ្លូវការរបស់នាងខ្ញុំ។ នាងខ្ញុំសុំអធ្យាស្រ័យផង ព្រោះទង្វើទាំងអស់នេះមិនមែនជាស្នាដៃរបស់នាងខ្ញុំជាអ្នកលុបនោះទេ…»។

នាងសង្កត់ធ្ងន់ថា «ទង្វើទាំងអស់នេះគឺជាស្នាដៃរបស់អ្នកគ្រប់គ្រងការងារចាស់របស់នាងខ្ញុំ(Manager)។ ពេលធ្វើកិច្ចសន្យាក៏អ្នកគ្រប់គ្រងការងារចាស់របស់ខ្ញុំជាអ្នកធ្វើជំនួសខ្ញុំ ចំពោះខ្ញុំគឺមិនបានដឹងឮចំពោះកិច្ចសន្យានោះទេ ខ្ញុំដឹងតែម្យ៉ាង គឺទៅថត និងធ្វើការកាត់ភាគរយជូនគាត់ ដូចនេះហើយ ខ្ញុំសង្ឃឹមថា បងៗ នឹងមិនវាយតម្លៃការងាររបស់នាងខ្ញុំថា គ្មានវិជ្ជាជីវៈ (ល) ព្រោះនាងខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែរ»។

បន្ថែមពីនេះ សុតធីតា បានលើកឡើងថា «សង្ឃឹមថាបងៗដែលជាclient និង Agency ដែលធ្លាប់រួមការងារជាមួយនាងខ្ញុំពីមុនមក នឹងយោគយល់អធ្យាស្រ័យដល់រូបនាងខ្ញុំ សូមអរគុណ។ បញ្ជាក់ ចំពោះការងាររបស់នាងខ្ញុំ គឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកណាទៀតនោះទេ គឺនាងខ្ញុំFreelance( កុំបំផ្លាញអ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ចូរសាងអំពើល្អឲ្យបានច្រើន ថ្ងៃណាមួយអំពើល្អ នឹងតបស្នងមករកអ្នកវិញ»។

គេកត់សម្គាល់ឃើញថា Miss Grand Cambodia 2021 រូបនេះ បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យបវរកញ្ញា ស្រីស្អាត ប៉ូគឹមថេង សុតធីតា គឺមានឱកាសច្រើនដោយលេចវត្តមាននៅតាមបណ្ដាកម្មវិធីតូច-ធំ នានាបន្តបន្ទាប់ ខណៈរូបសម្រស់របស់នាងនៅតែស្រស់ស្អាតសម្រាប់អ្នកគាំទ្រ៕
អត្ថបទ ៖ ចាន់រ៉ា



-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត