ជីវិតកម្សាន្ដ
ហ្វាន់ ពីងពីង បង្ហាញពេជ្រពណ៌ខៀវដ៏អស្ចារ្យក្នុងកម្មវិធី Cannes
ឆ្នាំ ២០២៣ ជាពេលវេលាដែលបង្ហាញពីការត្រលប់មកវិញដ៏អស្ចារ្យរបស់តារា ចិនហ្វាន់ ពីងពីង នៅលើវិថីសិល្បៈបន្ទាប់ពីផ្ទុះរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ២០១៨។

បន្ទាប់ពីចូលរួមកម្មវិធី Cannes លើកទី ៧៦ ជាច្រើនថ្ងៃមក សម្រស់តារាចិនវ័យ៤២ឆ្នាំរូបនេះ បានបង្ហាញជាមួយនឹងសំលៀកបំពាក់តឹងណែន មិនចាញ់តារាអន្តរជាតិឡើយ។ ថ្មីៗនេះនាងបានបន្តទាក់ចិត្តរបស់អ្នកគាំទ្រនៅឯពិធីជប់លៀងអាហារពេលល្ងាចចុងក្រោយដែលបញ្ចប់នៅ Cannes 2023 ដោយបានជ្រើសរើសរ៉ូបគ្មានខ្សែដោយ Rony Abou Hamdan Couture។
តារាស្រីវ័យ ៤២ ឆ្នាំបានបង្អួតសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួនជាមួយនឹងគ្រឿងអលង្ការតម្លៃរាប់លានដុល្លារក្នុងថ្ងៃចុងក្រោយនៃមហោស្រពភាពយន្ត Cannes លើកទី ៧៦។ លើសពីនេះ ហ្វាន់ ពីងពីង តែងទាកទាញចំណាប់អារម្មណ៍ដោយថតរូបជាមួយតារាអន្តរជាតិ ហើយក៏ជាតារាចិនមួយរូបដែលចូលចិត្តថតរូបនៅទីក្រុង Cannes ផងដែរ។
យ៉ាងណាមិញ វត្តមានរបស់នាងក្នុងមហោស្រពភាពយន្តនេះ ប្រៀបបាននឹងការឡើងកម្ដៅលើប្រព័ន្ធផ្សព្វផ្សាយអាស៊ី បន្ទាប់ពីរដូវកាលចំនួន ៣ បានកន្លងផុតទៅ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាស្រីចិន ៤ ដួង លេចធ្លោខ្លាំងរឿងសម្រស់ លើកម្រាលព្រំក្រហម
ចុចអាន៖ថ្ងៃបិទមហោស្រពភាពយន្ត Cannes ហ្វាន់ ពីងពីង នៅតែជាតារាចិនមានឥទ្ធិពលលើឆាកអន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?