ជីវិតកម្សាន្ដ
Billie Eilish ខឹង ព្រោះគេរិះគន់ចំពោះការស្លៀកពាក់របស់នាង
យោងទៅតាមសារព័ត៌មាន People បានចុះផ្សាយឲ្យដឹងថាតារាចម្រៀង Billie Eilish មិនពេញចិត្តនឹងការនិយាយអំពីការផ្លាស់ប្តូរស្ទីលស្លៀកពាក់របស់នាងនោះទេ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនាងបានឆ្លើយតបទៅនឹងមតិអវិជ្ជមានដោយហៅពួកគេថាជាមនុស្សត្លុក ។

ជាមួយគ្នានេះ Billie Eilish បាននិយាយថា”ខ្ញុំបានចំណាយពេល ៥ ឆ្នាំដំបូងនៃអាជីពរបស់ខ្ញុំទទួលរងនូវការបញ្ចេញមតិអវិជ្ជមានដោយសារតែការលែងស្ទីលតែងខ្លួនបែកបុរសរបស់ខ្ញុំ។ ពួកគេនិយាយថាខ្ញុំនឹងមានភាពទាក់ទាញជាងនេះប្រសិនបើលែងស្ទីលតែងខ្លួនបែកស្រី ឥឡូវនេះខ្ញុំផ្លាស់ប្តូរហើយមានអារម្មណ៍ស្រួលក្នុងការស្លៀកសំលៀកបំពាក់ជាមនុស្សស្រីកាន់តែច្រើន” ។

នាងបានបន្តទៀតថា “ទោះជាយ៉ាងណាក៏ដោយ ពួកគេឆ្ងល់ថាមានអ្វីកើតឡើង ខ្ញុំមិនមែនជា Billie Eilish version ដែលពួកគេស្គាល់ទេ ហើយអ្នកល្ងង់ដូចត្លុក ខ្ញុំអាចបត់បែនបានរវាងការលែងស្ទីលទាំងពីរ។ នៅក្នុងការបង្ហោះខាងក្រោមនេះ Billie Eilish អះអាងថា ស្ត្រីអាចខ្វល់ពីរឿងជាច្រើនក្នុងពេលតែមួយ ហើយការស្លៀកពាក់របស់នារីមិនមានន័យថាទន់ខ្សោយនោះទេ។ បន្ទាប់ពីនោះ តារាចម្រៀងរូបនេះបានលុបការចែករំលែករបស់នាង។

យ៉ាងណាមិញ លើសពីនេះ តារាចម្រៀង Billie Eilish ធ្លាប់បង្ហាញប្រាប់ទស្សនាវដ្តី Elle ថានាងបាន បាត់បង់អ្នកតាមដានរាប់ពាន់នាក់នៅលើ Instagram ដោយសារតែបានផ្លាស់ប្ដូរស្ទីលតែងខ្លួននៅពេលដែលនាងចេញអាល់ប៊ុមថ្មី Happier Than Ever ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Selena Gomez ឈ្លោះប្រកែកជាមួយសន្តិសុខម្នាក់ នៅក្នុងការប្រគំតន្ត្រីរបស់ Beyoncé

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ