ជីវិតកម្សាន្ដ
ម្ចាស់បទ “អូនអ៊ូកគួរឲ្យស្រលាញ់” អេមមី បង្ហាញតម្រុយធំៗ២ត្រៀមបើកអាជីវកម្មនៅស្រុកខ្មែរ
អតីតតារាចម្រៀងផលិតកម្មអ៊ឹម(M)អ្នកនាង អេមមី បានឃ្លាតឆ្ងាយពីសិល្ប:មានរយ:ពេលច្រើនឆ្នាំមកហើយបន្ទាប់ពីតារាស្រីរូបនេះបានសាងកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិយភាពមួយសន្ទុះធំ។ អេមមី ត្រូវបានអ្នកគាំទ្រពិសេសមិត្តៗយុវវ័យស្គាល់ច្រើនតាមរយ:បទ “អូនអ៊ូកគួរឲ្យស្រលាញ់”។

ជាការពិតអ្នកនាង អេមមី គឺជាអតីតតារាចម្រៀងស្រីល្បីឈ្មោះកាលពីអំឡុង៥ឬ៦ឆ្នាំមុន ខណ:បទចម្រៀងរបស់នាងមួយចំនួនទទួលបានការគាំទ្រយ៉ាងច្រើនក្រាស់ក្រែលពីសំណាក់មហាជនជាពិសេសស្រទាប់មិត្តៗយុវវ័យតែម្តង។ប៉ុន្តែក្រោយមកនាងក៏ឈប់ពីអាជីពមួយនេះចេញទៅរស់នៅទឹកដីប្រទេសអូស្រ្តាលី និងបានបើកមុខជំនួញរកស៊ីនៅទីនោះយ៉ាងកក់ក្តៅជាមួយកូនប្រុសជាទីស្រលាញ់។

តារាស្រី អេមមី បានប្រាប់តាមសារអេឡិចត្រូនិចពីប្រទេសអូស្រ្តាលីថា នាងមានគម្រោងមកលេងស្រុកខ្មែរនៅឆ្នាំក្រោយ(២០២៤)ខាងមុខនេះ។ អំឡុងពេលមកស្រុកខ្មែរនេះដែរ អេមមី ក៏បានបង្ហើបពីគម្រោងបើកអាជីពវកម្មធំៗ២នៅទឹកដីប្រទេសកំណើតផងដែរ។ អេមមី បញ្ជាក់ថា សម្រាប់អាជីវកម្មដែលនាងចង់បើកនៅពេលខាងមុខ គឺការនាំចូលផ្តាច់មុខផលិតផលសម្រស់មកពីប្រទេសកូរ៉េដែលមានដៃគូសហការនៅទីនេះស្រាប់។

តារាចម្រៀងអ្នកនាង អេមមី បាននិយាយបន្ថែមទៀតថា ចំណែកគោលដៅមួយទៀតគឺបើកហាងអាហារនៅឯទឹកដីខេត្តកំពង់ចាមដែលជាទីកន្លែងកំណើតរបស់ខ្លួនផ្ទាល់។ អេមមី បន្ថែមថា បច្ចុប្បន្ននាងកំពុងខំប្រឹងសន្សំលុយឲ្យច្រើនសិនដើម្បីបំពេញបំណងរបស់ខ្លួនបើកអាជីវកម្មនៅស្រុកខ្មែរ។

គេកត់សម្គាល់ថា ទោះបីឃ្លាតឆ្ងាយពីអ្នកគាំទ្រជាច្រើនឆ្នាំមកនោះ ស្រីស្អាត អេមមី ជារឿយៗតែងនឹករលឹកដល់អ្នកគាំទ្រ និងចង់វិលរកវិថីសិល្ប:វិញផងដែ តែទាស់កូននៅតូចពេកទើបនាងមិនទាន់ពេលគ្រាប់គ្រាន់។ តាមរយ:ជំនួបសំណេះសំណាលជាមួយកម្ពុជាថ្មីតាមសារអេឡិចត្រូនិចពីប្រទេសអូស្រ្តាលី អេមមី បានបញ្ជាក់ថា “ខ្ញុំនៅតែស្រលាញ់ពេញចិត្តលើវិស័យមួយនេះនឹងចង់ចូលវិញតែដោយសារកូននៅតូចពេកគ្មានអ្នកមើល” ៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង