Connect with us

ជីវិតកម្សាន្ដ

កញ្ញាឯកយុវវ័យដ៏អស្ចារ្យ ២០២៣ ហ្វារីដា តំណាងកម្ពុជា ចូលរួមប្រកួតលើឆាកអន្តរជាតិ

បានផុស

នៅ

បវរកញ្ញា ណូ ហ្វារីដា ពេលនេះ​បាន​និង​កំពុង​ត្រៀមខ្លួន​ចូលរួម​ការ​ប្រកួត Miss Teen Grand Cambodia 2023 នៅ​លើ​ឆាក​អន្តរជាតិ​នា​ពេល​ដ៏​ខ្លី​ខាងមុខ។ បវរកញ្ញា​រូប​នេះ ក៏បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​គាំទ្រ​ពី​មហាជន​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ដំណឹង កញ្ញា ណូ ហ្វារីដា ត្រូវ​ធ្វើដំណើរ​ចាកចេញ​ទៅ​ប្រកួត​នៅ​លើ​ទឹកដី​ប្រទេស​ថៃ នា​ថ្ងៃ​ទី ០៨ ខែ​មិថុនា ឆ្នាំ ២០២៣ ដើម្បី​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វេទិកា Miss Teen Grand International 2023 ដែល​មាន​បេក្ខភាព​មកពី​ប្រទេស​ផ្សេងៗ ចូលរួម​ប្រកួត​ដណ្ដើម​មកុដ។ ការ​ចេញទៅ​ប្រកួត​នេះ នឹង​នាំ​យក​ប្រទេស​កម្ពុជា ទង់ជាតិ​កម្ពុជា វប្បធម៌ និង​អរិយធម៌​ដ៏​ស្រស់​ផូរផង់​របស់​កម្ពុជា ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ។

នៅ​លើ​ផេក Miss&Mister Mohahang បាន​បញ្ជាក់​ដូច្នេះ​ថា «Miss Teen Grand Cambodia 2023 យុវតី​កញ្ញា ណូ ហ្វ៉ារីដា កញ្ញាឯក​យុវវ័យ​ដ៏​អស្ចារ្យ នៃ​កម្ពុជា ឆ្នាំ ២០២៣ នឹង​ត្រូវ​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​ប្រកួត​កម្មវិធី Miss Teen Grand International 2023 នៅ​ឯ​ប្រទេស​ថៃ នៅ​ក្នុង​ខែ ៨ ខាង​មុខ​នេះ​ហើយ»។

ប្រភព​បាន​បន្ត​ថា «សង្ឃឹម​ថា​ពុក​ម៉ែ​បងប្អូន​កុំ​ភ្លេច​ជួយ​គាំទ្រ​ដល់ Miss Teen Grand Cambodia 2023 របស់​យើង​ផង»។ ចំណែក​សាមីខ្លួន​កញ្ញា ណូ ហ្វារីដា បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា នាង​បាន​ត្រៀមខ្លួន​រួច​ហើយ​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​មួយ​នេះ។ ណូ ហ្វារីដា បាន​លើក​ឡើង​ថា «ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ ណូ ហ្វារីដា ជា Miss teen grand Cambodia 2023 នាង​ខ្ញុំ នឹង​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​ខាងមុខ សូម​ពុក​ម៉ែ​បងប្អូន​ជួយ​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​ផង»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម