Connect with us

ជីវិតកម្សាន្ដ

អ៊ិន លក្ខិណា ប្ដេជ្ញាខំប្រឹងអស់ពីសមត្ថភាពក្នុងការប្រកួត Miss Grand 2023

បានផុស

នៅ

មហាជន​បាន​ដឹង​ហើយ​ថា កញ្ញា អ៊ិន លក្ខិណា គឺជា​អតីត​កញ្ញាឯក​លំដាប់​រង​ទី ១ កញ្ញាឯក​ដ៏​អស្ចារ្យ នៃ​កម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) និង​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2022 ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អ្នកគាំទ្រ​នា​ពេល​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ថ្មីៗ​នេះ បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់ អ៊ិន លក្ខិណា ក៏​ជា​បេក្ខភាព​ដែល​កំពុង​ចូលរួម​ប្រកួតប្រជែង​កម្មវិធី Miss Grand Cambodia 2023។ ខណៈ​មុន​នេះ លក្ខិណា ទើបតែ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បំពាក់​ឆៀង​កញ្ញាឯក​ដ៏​អស្ចារ្យ នៃ​កម្ពុជា ឆ្នាំ ២០២៣ ដោយ​នាង​ទទួល​បន្ទុក​តំណាង​ឲ្យ​ខេត្ត​ប៉ៃលិន។

បេក្ខភាព​ត្រៀម​ដណ្ដើម​មកុដ Miss Grand Cambodia 2023 កញ្ញា អ៊ិន លក្ខិណា បាន​ថ្លែង​ដោយ​ការ​ប្ដេជ្ញា​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត Miss Grand2023។ កញ្ញា អ៊ិន លក្ខិណា បាន​និយាយ ថា «ជម្រាបសួរ​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា នាង​ខ្ញុំ អ៊ិន លក្ខិណា បាន​ទទួល​តំណាង​ឲ្យ​ខេត្ត​ប៉ៃលិន នៃ​ប្រទេស​កម្ពុជា នាង​ខ្ញុំ សន្យា​ថា នាង​ខ្ញុំ នឹង​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​កម្មវិធី​Miss Grand Cambodia»។

ជា​ការ​កត់សម្គាល់​គ្រាន់តែ​ឮ​ដំណឹង​ខាងលើ​នេះ​ភ្លាម មាន​ហ្វេនៗ​គាំទ្រ​នាង​មួយ​ចំនួន​សម្ដែង​ការ​អបអរ និង​លើកទឹកចិត្ត​កញ្ញា អ៊ិន លក្ខិណា។ លើស​ពី​នេះ បវរកញ្ញា​សម្បុរ​ស្រអែម​បែប​ខ្មែរ​អង្គរ​រូប​នេះ មិន​ត្រឹម​មាន​ហ្វេន​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ នាង​ថែមទាំង​មាន​ហ្វេន​នៅ​ក្រៅ​ប្រទេស​តាម​គាំទ្រ​ទៀត​ផង។

បច្ចុប្បន្ន កញ្ញា អ៊ិន លក្ខិណា ជា​បេក្ខភាព​ម្នាក់​កំពុង​លេចធ្លោ​ក្នុង​ការ​ប្រកួត Miss Grand Cambodia 2023 ក្នុង​ចំណោម​បេក្ខភាព​ចំនួន ២៥ រូប។ យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា Miss Grand តំណាង​ខេត្ត​ប៉ៃលិន​រូប​នេះ អាច​យក​ឈ្នះ​បេក្ខភាព​ផ្សេងៗ​បាន​ឬ​អត់​នោះ​ទេ ព្រោះ​គេ​សង្កេត​ឃើញ​ថា បេក្ខភាព​ប្រកួត​ឆ្នាំនេះ​សុទ្ធ​តែ​មាន​សមត្ថភាព និង​ភាព​ខ្លាំង​រៀងៗ​ខ្លួន៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៧ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៩ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ច្រានចោលការរិះគន់​ដែល​ថា​ រដ្ឋបាល​ត្រាំ​​ក្បត់​សម្ព័ន្ធ​មិត្ត​​​​

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២០ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម