ជីវិតកម្សាន្ដ
តារា K pop ៨ រូប ទទួលបានការសរសើរច្រើនជាងគេ ក្នុងកម្មវិធីភាពយន្ត Cannes
ក្នុងចំណោមសិល្បករកំពូលទាំង ១០ ក្នុងនោះក៏មានឈ្មោះ K pop ចំនួន ៨ រូប ដែលទទួលបានការសរសើរច្រើនជាងគេបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពិធីបុណ្យមហោស្រពភាពយន្ត Cannes ឆ្នាំ ២០២៣ ។

នៅថ្ងៃទី 31 ខែឧសភានេះគេហទំព័រ NetBase Quid ដែលជាវេទិកាអ្នកប្រើប្រាស់ និងទីផ្សារដែលដំណើរការដោយ AI បានបង្ហាញសិល្បករ ១០ នាក់ដែលមានការសរសើរច្រើនជាងគេបំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពេលមហោស្រពភាពយន្តទីក្រុង Cannes។ ជាពិសេសចំណាត់ថ្នាក់លេខមួយបានទៅលើ Jennie សមាជិកក្រុម BLACKPINK ដែលបានបង្ហាញខ្លួនជាតួសម្តែងក្នុង រឿង “The Idol” ។

ទន្ទឹមនឹងនេះ Rosé ដែលជាសមាជិកម្នាក់ទៀតរបស់ BLACKPINK ដែលបានបង្ហាញខ្លួនជាទូតសុឆន្ទៈរបស់ Saint Laurent និងក្រុមចម្រៀង aespa ដែលបានបង្ហាញខ្លួនជាទូតសុឆន្ទៈ Chopard បានទទួលចំណាត់លំដាប់ទី ២ និងទី ៣ ។ ទោះបីជាមិនបានចូលរួមក្នុងមហោស្រពភាពយន្តក៏ដោយ Hyunjin សមាជិក Stray Kids ជាប់ចំណាត់ថ្នាក់លេខ ៤ ខណៈដែលលោកបានចូលរួម កម្មវិធីបង្ហាញម៉ូដរបស់ម៉ាកយីហោ Versace នៅទីក្រុង Cannes ។ ម៉្យាងវិញទៀត BLACKPINK ទទួលបានចំណាត់ថ្នាក់ទី ៥ ។

ចំណាត់ថ្នាក់លេខ ៦ គឺតារាសម្តែងតួកគី Hande Ercel និង Ningning សមាជិក Aespa ដែលឈរនៅលេខរៀងទី៧ ។បន្ទាប់មក តារាចម្រៀងនិងសម្តែង Krystal Jung ដែលបានបង្ហាញខ្លួនជាតួ សម្ដែងក្នុងរឿង “Cobweb” បានជាប់ចំណាត់ថ្នាក់លេខ ៨ ។ នៅទីបំផុត Johnny Depp ទទួលបាន ចំណាត់ថ្នាក់ទី ៩ ជាមួយនឹងខ្សែភាពយន្តថ្មីរបស់គាត់ ខណៈដែល Karina សមាជិក Aespa បាន បិទញ្ជីដោយជាប់ចំណាត់ថ្នាក់លេខ ១០ ជាមួយនឹងសម្លៀកបំពាក់ “black swan” ដ៏អស្ចារ្យរបស់នាង ៕
ប្រែសម្រួល៖ នាងតូច
ចុចអាន៖Jennie និង V ជាឈ្មោះដែលគេស្វែងរកច្រើនលើប្រព័ន្ធផ្សព្វផ្សាយ ក្រោយផ្ទុះចចាមអារ៉ាមមិនចេះចប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ