Connect with us

ជីវិតកម្សាន្ដ

សេង សុខឃីម ទម្លាយរឿងក្នុងចិត្តពាក់ព័ន្ធអតីតស្វាមី និងការចិញ្ចឹមកូន

បានផុស

នៅ

អ្នកមេម៉ាយចាយសម្រស់ សេង សុខឃីម ដែលជាអតីតសង្សានាយ ចឺម នាពេលកន្លងមកគេមិនត្រូវបានដឹងទេថា ស្រីស្អាតរូបនេះក្រោយពេលបែកបាក់អតីតស្វាមីមុននាងឆ្លងកាត់រឿងរ៉ាវលំបាក់នៅក្នុងជីវិតបែបណានោះទេ។ គ្រាន់តែដឹង​ថា បច្ចុប្បន្ននាងមានជីវិតរស់នៅយ៉ាងបំព្រងដោយរស់នៅចិញ្ចឹញកូនប្រុសជាទីស្រលាញ់ស្មើរជីវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតកន្លងទៅគេពុំធ្លាប់ដឹងជីវិតរស់នៅរបស់អ្នកនាង សេង សុខឃីម រឿងរ៉ាវយ៉ាងណាក៏ពិតមែន ។ប៉ុន្តែមុននេះអ្នកមេម៉ាយស្រស់ស្អាត សេង សុឃីម បានទម្លាយរឿងខ្លះៗពាក់ព័ន្ធអតីតស្វាមី និងការចិញ្ចឹមកូនបន្ទាប់ពីការបែកបាក់គ្នាប៉ុន្មានឆ្នាំមកនេះ។

អ្នកនាង សេង សុខឃី បានរៀបរាប់ពីដំណើរជីវិតថា នាងលែងលះអាហារកិច្ច គេថាជួយ តែមិនដែលជួយ នាងក៏មិនដែលទាមទារ មិនមែននាងខ្លាំងទេ នាងចេញមកតែខ្លួន និងយកកូនប្រុសមកផ្ទះវិញ តែនាងមិនសុំគេឡេីយ ទោះក្រយ៉ាងមិចក៏ដោយ ព្រោះបើគេមានចិត្តជាឪពុក គេនឹងមើលថែកូនហើយ តែបើគេគ្មានចិត្តចាត់ទុកថាគេជាមនុស្សមិនចេះស្រលាញ់កូន នាងគិតត្រូវដែលលែងលះគេ។

អ្នកមេម៉ាយ សេង សុខឃីម បានបន្តថា បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯង ហើយកុំយករឿងកូនមកទាមទារ​លុយ​ពីគេ កុំនិយាយរឿងឪពុកមិនល្អ មិនដែលមើលថែនិយាយឲ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនឹងយើងជាម្តាយអ្នកដាក់សម្ពាធឲ្យកូនមានអារម្មណ៍ថាខ្លួនឯងខ្វះភាពកក់ក្តៅពីឳពុក-ល-។ យើងធ្វើបែបនេះកាន់តែធ្វើឲ្យខ្លួនឯងអត់តម្លៃនិយាយក្នុងនាមមនុស្សស្រី។

ចំពោះការលើកឡើងរបស់ សេង សុខឃីម នេះ បានធ្វើឲ្យមានការបញ្ចេញមតិវែកញែកមួយចំនួនដោយខ្លះយល់ឃើញដូចការលើកឡើងរបស់អ្នកនាង សេង សុខឃីម ខណ:មានខ្លះទៀតបានបញ្ចេញមតិថា សេង សុខឃីម ហាក់មានចេតនាដៀមដាមដល់អ្នកដទៃដែលកំពុងជួបបញ្ហាបែបនេះ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៦ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម