ជីវិតកម្សាន្ដ
គ្រាន់តែសក់ ត តួអង្គរឿង “ទេពមច្ឆាតូច” ចំណាយជាង ១០ ម៉ឺនដុល្លារ
រឿងទេពមច្ឆាតូចសម្ដែងដោយមនុស្ស ទើបនឹងចេញផ្សាយកាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ ថ្មីៗនេះ ទទួលបានចំណាប់អារម្មណ៍ជាច្រើន ហើយមតិរិះគន់ក៏មិនតិចដែរដោយសារតែតួអង្គស្រីជាជនជាតិស្បែកខ្មៅផ្ទុយស្រឡះពីរឿងដើម ។

ក្រៅពីឈុតឆាកល្អមើល មហាជននាំគ្នាចាប់អារម្មណ៍សក់ដ៏វែងអន្លាយរបស់ព្រះនាងទេពមច្ឆាតូច ដែលចំណាយដល់ទៅ ១៥ ម៉ឺនដុល្លារឯណោះ ។ យើងដឹងថា តួអង្គព្រះនាងមច្ឆា Ariel ឬកញ្ញា Halle Bailey ជាជនជាតិស្បែកខ្មៅ ដូច្នេះសក់របស់គាត់តម្រូវឲ្យក្រងតប្រវែងលើស ៦០ សង់ទីម៉ែត្រ ដើម្បីបង្កើតសក់វែងពណ៌ក្រហមដូចតួអង្គតុក្កតាស្បែកស ។

អ្នកជំនាញផ្នែកសក់ឈ្មោះ Camille Friend សម្រេចចិត្តតសក់ឲ្យ Ariel ក្រោមតម្លៃខ្ពស់បែបនេះ ព្រោះមិនចង់បំផ្លាញសក់តួសម្ដែង បើទោះបីពាក់របស់ក្លែងក្លាយក៏មិនស្អាតដូចការរំពឹងទុកដែរ ។ យ៉ាងណាមិញមហាជនមិនសូវពេញចិត្តជាមួយសាច់រឿង និងតួអង្គទាល់តែសោះ ថែមទាំងរិះគន់ថាចំណាយច្រើនឥតប្រយោជន៍ទៀតផង ។
ចំណែកឯប្រាក់ចំណូលគិតមកទល់បច្ចុប្បន្ន Little Mermaid រកបាន ២០៩,២៤៥,៦៨៧ លានដុល្លារប៉ុណ្ណោះ គឺទាបមែនទែនបើធៀបនឹងរឿង Disney កន្លងមក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ សម្រស់តុក្កតាព្រះនាង Disney ជាទម្រង់មុខមនុស្ស ពិតជាស្រស់ស្អាតខ្លាំងណាស់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២៣ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម