ជីវិតកម្សាន្ដ
ប៉ូលិសថៃចាប់ឃុំខ្លួនយុវតីម្នាក់ ពាក់ព័ន្ធការឆបោកលក់សំបុត្រប្រគំតន្ត្រីរបស់ Blackpink
ប៉ូលិសថៃបានចាប់ខ្លួននារីវ័យក្មេងម្នាក់ដោយចោទប្រកាន់ពីបទបោកប្រាស់និងក្លែងបន្លំលក់សំបុត្រចូលរួមទស្សនាការប្រគំតន្ត្រីរបស់ Blackpink ពីអ្នកគាំទ្រយ៉ាងហោចណាស់ ៧០០,០០០ បាត (ប្រហែល ២០.១១៤ ដុល្លារ ) ដែលបានលក់រួច ។

នាង Nattarika ត្រូវបានចាប់ខ្លួននៅអាផាតមិនមួយក្នុងតំបន់ Jorakhae Bua នៃខណ្ឌ Lat Phrao ដោយលោក ឧត្តមសេនីយ៍ទោ Theeradet Thammasuthee ជាមេបញ្ជាការនៃការិយាល័យស៊ើបអង្កេត Metropolitan Police (MPB) កាលពីថ្ងៃពុធ។ ប៉ូលិសបាននិយាយថា មានពាក្យបណ្តឹងចំនួន ១០ ត្រូវបានប្តឹងប្រឆាំងនឹងជនសង្ស័យពាក់ព័ន្ធនឹងការលក់សំបុត្រសម្រាប់ការប្រគុំតន្ត្រី Blackpink ដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Rajamangala កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។

ក្នុងពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឆបោកតាមអ៊ីនធឺណិតមែន នាងបានប្រាប់មន្ត្រីប៉ូលិសថា នាងបានរកប្រាក់តាមរយៈការលក់សំបុត្រប្រគំតន្ត្រីឡើងវិញរបស់ Blackpink ។ កញ្ញា Nattharika បានប្រាប់អ្នកស៊ើបអង្កេតទៀតថា នាងបានសុំឱ្យមិត្តភ័ក្តិ និងប្អូនស្រីរបស់នាងទិញសំបុត្រការប្រគុំតន្ត្រី Blackpink តាមអ៊ីនធឺណិតហើយបន្ទាប់មកលក់សំបុត្រអេឡិចត្រូនិចនោះទៅអ្នកគាំទ្រវិញ។

ពួកគេបានទិញសំបុត្រចំនួន ២០០ សន្លឹកក្នុងតម្លៃ ៩ ៦០០ បាត (ប្រហែល ២៧៧ ដុល្លារ )ក្នុងមួយសន្លឹក យកលក់បន្តក្នុងតម្លៃចន្លោះពី ១៥.០០០ បាត(ប្រហែល ៤៣២ ដុល្លារ )ទៅ ៣០.០០០ បាត (ប្រហែល ៨៦៥ ដុល្លារ ) ដោយសំបុត្រទាំង ២០០ សន្លឹកបានលក់អស់ហើយ ទទួលបានប្រាក់ចំណេញយ៉ាងច្រើន។ ប៉ុន្តែតម្រូវការមានអ្នកទិញច្រើនរហូតដល់នាងសម្រេចចិត្តផ្ដល់សំបុត្រអេឡិចត្រូនិកដដែលម្ដងទៀត ទោះបីជាសំបុត្រទាំងនោះត្រូវបានលក់បន្តក៏ដោយ។

រហូតដល់ពេលដែលអ្នកគាំទ្របានមកចូលរួមការប្រគុំតន្ត្រីនោះ បញ្ហាមួយបានកើតឡើង ដោយសារតែសំបុត្រនីមួយៗមានម្ចាស់ច្រើនជាងមួយ។ ទើបអ្នកគាំទ្រ Blackpink មានការខកចិត្តជាច្រើននិង បានបណ្តឹងប៉ូលិសចំពោះករណីនេះ ហើយនៅពេលបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការដ្ឋាននគរបាលដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ប្រែសម្រួល៖នាងតូច

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?