Connect with us

ជីវិតកម្សាន្ដ

ហេង ពិទូ ឆ្លើយតប ក្រោយមានសំនួរពាក់ព័ន្ធរឿងស្នេហា

បានផុស

នៅ

តារា​ចម្រៀង Original Song ម្ចាស់​បទ «ទីបំផុត» លោក ហេង ពិទូ បាន​ចេញ​មក​បញ្ជាក់​ច្បាស់ៗ ក្រោយ​មាន​សំនួរ​ជា​ច្រើន​សួរ​នាំ​ចង់​ដឹង​ពី​រឿងរ៉ាវ​ជីវិត​ស្នេហា​ផ្ទាល់ខ្លួន​របស់​លោក​ដែល​ជា​ចំណុច​ដ៏​រសើប​សម្រាប់​មហាជន ក៏ដូចជា​អ្នកគាំទ្រ​មួយ​ចំនួន​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក ហេង ពិទូ ត្រូវ​បាន​មហាជន និង​មិត្តៗ​យុវវ័យ ស្គាល់​យូរ​ឆ្នាំ​មក​ហើយ បន្ទាប់ពី​លោក​ចាប់​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យ៉ាង​ក្រាស់ក្រែល ដើម្បី​ទាញ​ការ​ចាប់អារម្មណ៍ និង​ប្រជាប្រិយភាព​នៅ​លើ​វិថី​សិល្បៈ​ខ្មែរ។ បន្ថែម​នោះ ដោយសារ​តែ​មាន​ការ​សួរ​ជុំវិញ​បញ្ហា​ស្នេហា ត្រូវ​បាន​លោក ហេង ពិទូ បញ្ជាក់​ថា លោក​មិន​ទាន់​មាន​ដៃគូ​ជីវិត​ទេ។

លោក ហេង ពិទូ បាន​បញ្ចេញ​អារម្មណ៍​ដូច្នេះ​ថា «សំនួរ​ដដែលៗ ពេលណា​មាន​អ្នក​ក្បែរ​ដូច​ដើម? ខ្ញុំ​ញញឹម ហើយ​ដក​ដង្ហើម​មិន​ចង់​ផ្ដើម​ទៀត ព្រោះ​ស៊ាំ​ផ្លូវ​អារម្មណ៍ មាន អត់ ក៏​គ្មាន​អ្វី​បញ្ហា យូរ​ទៅ​ក៏​ធ្លាប់ គ្មាន​អ្វី​អស្ចារ្យ​ស្នេហា​ដដែលៗ»។ ហេង ពិទូ បន្ថែម​ទៅកាន់​អ្នក​គាំទ្រ​ថា «មនុស្ស​មាន​ស្នេហា​មើល​តែ​រូប​ទៅ​បាន​ហើយ ម្ដេច​បាន​ខ្ញុំ​អត់​មាន​?»។ ជាមួយ​គ្នា​នេះ ក៏​មាន​ការ​លើក​ទឹកចិត្ត​ឲ្យ​លោក​ឆាប់​ដល់​គូ​ផង​ដែរ។

គេ​នៅ​ចាំ​ថា តារា​ចម្រៀង​លោក ហេង ពិទូ ដែល​ចេះ​និពន្ធ​ភ្លេង និង​ទំនុក​បទ​ចម្រៀង​មនោសញ្ចេតនា​បែប​ត្អូញត្អែរ និង​បង្ហាញ​អារម្មណ៍​ខូចចិត្ត​ជា​ទី​ពេញ​និយម​សម្រាប់​យុវវ័យ គឺ​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​កាលពី​អំឡុង​ឆ្នាំ ១៩៩៩- ២០០០ ជាមួយ​សមាជិក​ក្រុម​ឈ្មោះ MKS និង​បទ​ចម្រៀង​ដំបូង​មាន​ចំណង​ថា«ពេល​ដែល​ត្រូវ​បែក»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៥ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម