ជីវិតកម្សាន្ដ
តារាចិន Angelababy ត្រូវគេប្រដូចទៅនឹងមេអំបៅកំពុងឆេះ
បន្ទាប់ពីធ្វើការជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មកម្សាន្តចិន Angelababy នៅតែជាតារាសម្តែងគ្របដណ្តប់គ្រប់បណ្តាញសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ខណៈថ្មីៗនេះស្ទូឌីយោបានបង្ហោះរូបភាពស្រស់ស្អាតជាបន្តបន្ទាប់របស់នាង ធ្វើឲ្យទស្សនិកជនមួយចំនួនធំប្រដូចសម្រស់ទៅនឹងមេអំបៅកំពុងឆេះ។

តាមរយៈរូបថតចុងក្រោយនេះ Angelababy ស្លៀករ៉ូបដែលរចនាយ៉ាងល្អិតល្អន់គ្រប់ចន្លោះសឹងរកកន្លែងទាស់គ្មាន។ លើសពីនេះ តារាស្រីរូបនេះ ក៏មិនប្រើប្រាស់គ្រឿងសម្អាងតិចតួចបែបធម្មជាតិ ដើម្បីលើកសម្រស់សំលៀកបំពាក់ឲ្យកាន់តែទាក់ទាញ។
ទោះយ៉ាងណាក៏ដោយ ដើម្បីអាចស្លៀកពាក់ពិបាកបែបនេះ Angelababy ត្រូវតែតឹងរ៉ឹងជាមួយខ្លួននាងជានិច្ចក្នុងការហូបចុក និងរបបរស់នៅ ខណៈការដែលអ្នករចនាម៉ូដម្នាក់បានប្រាប់ជាសាធារណៈថា នាងត្រូវបង្រួញសំពត់ប្រហែល ១២ សង់ទីម៉ែត្រដើម្បីស្លៀកក្នុងព្រឹត្តិការណ៍មួយបាន រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលនៅលើអ៊ីនធឺណិតជាខ្លាំងនៅពេលដែលដឹងពីរូបរាងតូចច្រឡឹងនិងស្លីមរបស់ Angelababy តាមរយៈរ៉ូបមេអំបៅ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Rain និង Kim Tae Hee អាចធ្លាក់ខ្លួន ក្រោយដាក់លក់អគារថ្លៃបំផុត តែគ្មានអ្នកទិញឬជួល

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ