Connect with us

ជីវិតកម្សាន្ដ

ប្រទះឃើញ Leonardo DiCaprio ណាត់ជួបជាមួយតារាម៉ូដែលម្នាក់ អាយុតិចជាងលោក ២១ ឆ្នាំ

បានផុស

នៅ

តារាសម្តែង Leonardo DiCaprio បានចូលរួមក្នុងពិធីជប់លៀងជាមួយតារាម៉ូដែលវ័យក្មេង Neelam Gill ដែលជាជនជាតិអង់គ្លេសកាត់ឥណ្ឌា​មានអាយុតិចជាងលោក ២១ ឆ្នាំ ដោយអ្នកទាំងពីរបានគេចខ្លួនអ្នកសារព័ត៌មានពេលចេញពីសណ្ឋាគារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមគេហទំព័រ Page Six បានរាយការណ៍កាលពីថ្ងៃទី ៣១ ខែឧសភាឲ្យដឹងថា​ តារាសម្តែង Leonardo DiCaprio បានរីករាយនឹងពិធីជប់លៀងពេលល្ងាចជាមួយតារាម៉ូដែល Neelam Gill នៅទីក្រុងឡុងដ៍ ក្នុងចក្រភពអង់គ្លេស។ អ្នកទាំងពីរត្រូវបានគេឃើញចាកចេញពីសណ្ឋាគារ Chiltern Firehouse ដ៏ប្រណីតនៅពេលយប់។

ជាធម្មតាលោក Leonardo DiCaprio តែងតែស្លៀកពាក់សាមញ្ញ ពាក់ម៉ាស និងមួកដើម្បីជៀសវាងការចាប់អារម្មណ៍ ពីក្រុមអ្នកលួចថតរូប paparazzi ។ ប៉ុន្តែម្តាយរបស់តារាសម្តែងរូបនេះគឺអ្នកស្រី Irmelin Indenbirken ក៏មានវត្តមាននៅទីនោះដែរ ដោយអ្នកស្រីបានដើរទៅមុន ហើយតារាម៉ូដែល Neelam Gill បានដើរតាមពីក្រោយ ។

យ៉ាងណាមិញ កាលពីសប្តាហ៍មុនតារាសម្តែង Leonardo DiCaprio និងតារាម៉ូដែលវ័យក្មេង Neelam Gill ត្រូវបានគេប្រទះឃើញចាកចេញពីសណ្ឋាគារ Martinez ក្នុងទីក្រុង Cannes ប្រទេសបារាំង ជាមួយនឹងមនុស្សមួយចំនួនទៀត ដោយពួកគេមានទំនាក់ទំនងជិតស្និទ្ធក្នុងអំឡុងពេលនោះមក ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Billie Eilish ខឹង ព្រោះគេរិះគន់ចំពោះការស្លៀកពាក់របស់នាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម