ជីវិតកម្សាន្ដ
ឃើញ James Ma ផ្អែមល្ហែមនឹងគ្នាញឹក James Jirayu ថាចង់រៀនតាម
ក្រោយពេលឃើញ James Ma បណ្ដើរសង្សារដើរលេងយ៉ាងផ្អែម តារាសម្ដែង James Jirayu ពោលបញ្ឆិតបញ្ឆៀងហាក់ច្រណែននឹងគូស្នេហ៍ថ្មី ដោយលោកបានផ្ដល់បទសម្ភាសន៍ថា លោកប្រហែលយកតម្រាប់តាម James Ma ដែរហើយ។

នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ តារាប្រុស James Jirayu បានចូលរួមសម្ពោធហាងមួយ និងផ្ដល់បទសម្ភាសន៍ប្រាប់អ្នកសារព័ត៌មានថា គូស្នេហ៍ James Ma ពិតជាផ្អែមល្ហែមណាស់ លោកប្រហែលជាត្រូវរៀនតាមមិនខាន។ លោកនិយាយទាំងញញឹមញញែមថា លោកនិងមិត្តស្រីក្រៅរង្វង់សិល្បៈ ហាក់មិនសូវមានពេលដើរលេងកម្សាន្តជាមួយគ្នាប៉ុន្មាននោះទេ ដូច្នេះលោកនឹងរៀនតាម James Ma ដោយត្រូវនាំ Foam ដើរលេងឱ្យបានច្រើនបន្តិច និងត្រូវបង្ហោះរូបស្វីតៗឱ្យញឹកញាប់ជាងនេះ។


ទោះយ៉ាងណា James Jirayu បញ្ជាក់ថា ទំនាក់ទំនងខ្លួន និងមិត្តស្រីមិនមានភាពរកាំរកូសអ្វីនោះទេ។ លោកតែងតែចំណាយពេលជាមួយគ្នាជារឿយៗ គ្រាន់តែមិនបានបង្ហាញលើបណ្ដាញសង្គមប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រោយសារភាពស្នេហ៍ James Ma បណ្ដើរ Rinrada ដើរលេងសមុទ្រយ៉ាងរ៉ូមែនទិក
ចុចអាន៖ ផ្អើលវត្តថៃ ក្រោយលេចមុខ Lisa ស្លៀកប្រពៃណីទៅធ្វើបុណ្យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ