ជីវិតកម្សាន្ដ
Jennifer Lopez និងស្វាមី ទិញវិមានមួយមានតម្លៃ ៦០ លានដុល្លារ
យោងទៅតាមសារព័ត៌មាន TMZ បានចុះផ្សាយឲ្យដឹងថា តារាចម្រៀងនិងសម្តែង Jennifer Lopez និងស្វាមីលោក Ben Affleck បានកាប់វិមានតម្លៃ ៦០ លានដុល្លារជាផ្លូវការនៅ Wallingford Estates រដ្ឋ Los Angeles ក្នុងសហរដ្ឋអាមេរិក។

Jennifer Lopez និងស្វាមីរបស់នាងធ្លាប់ជួបការលំបាកជាច្រើនក្នុងការស្វែងរកភូមិគ្រឹះក៏ដូចជាវិមានផ្ទាល់ខ្លួនរបស់ពួកគេ។ នៅក្នុងឆ្នាំ ២០១៨ វិមានមួយនេះត្រូវបានចុះបញ្ជីក្នុងតម្លៃ ១៣៥ លានដុល្លារហើយបានធ្លាក់ចុះមកត្រឹម ៧៥ លានដុល្លារក្នុងខែមីនា នេះបើយោងទៅតាមគេហទំព័រ Zillow ។ Jennifer Lopez និងស្វាមីរបស់នាងត្រូវបានគេនិយាយថាទទួលបានជោគជ័យក្នុងចរចានៅពេលដែលពួកគេគ្រាន់តែចំណាយ ៦០ លានដុល្លារដើម្បីធ្វើជាម្ចាស់ផ្ទះ ដោយប្តីប្រពន្ធមួយនេះបានបង់ជាសាច់ប្រាក់សុទ្ធ ។


ផ្ទះវីឡានេះមានបន្ទប់គេង ១២ បន្ទប់ទឹក ២៤ និងឡកម្តៅ ១៥ កន្លែងក៏ដូចជាយានដ្ឋានដែលអាច ដាក់ឡានបាន ១២ គ្រឿងអាងហែលទឹកដ៏ធំមួយ។ ផ្ទះគ្រួសាររបស់ Jennifer Lopez ក៏មានរបស់របរផ្សេងទៀតដូចជា រោងកុន បន្ទប់ស្រា និងស្ប៉ាជាដើម ជាពិសេសកន្លែងកីឡាធំទូលាយរហូត ដល់ ៤៦៤ m2 ។


ជាមួយគ្នានេះ ក្រៅពីផ្ទះនៅ Los Angeles តារាចម្រៀង Jennifer Lopez ក៏ជាម្ចាស់អចលនទ្រព្យ ផ្ទះវីឡា និងភូមិគ្រិះដ៏មានតម្លៃថ្លៃផ្សេងទៀតនៅទីក្រុង New York, Malibu, Encino, California ហើយបើយោងទៅតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់តារាចម្រៀងរូបនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៤០០ លានដុល្លារ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖គ្រាន់តែសក់ ត តួអង្គរឿង “ទេពមច្ឆាតូច” ចំណាយជាង ១០ ម៉ឺនដុល្លារ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់