Connect with us

ជីវិតកម្សាន្ដ

Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីឈ្មោះសិល្បករមានជាងគេបំផុតនៅអាមេរិក

បានផុស

នៅ

ជាមួយនឹងទ្រព្យសម្បត្តិចំនួន ៧៤០ លានដុល្លារ តារាចម្រៀង Taylor Swift គឺជាស្ត្រីដែលមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងចំណាមបុគ្គលល្បីៗនៅអាមេរិក ហើយនាងក៏ជាសិល្បករមានបំផុតទីពីរក្នុងឧស្សាហកម្មតន្ត្រីបន្ទាប់ពី Rihanna ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ១ ខែមិថុនា ខាងទស្សនាវដ្ដី Forbes បានប្រកាសបញ្ជីឈ្មោះសហគ្រិន នាយកប្រតិបត្តិ និងសិល្បករដែលមានជាងគេបំផុតទាំង ១០០ នៅសហរដ្ឋអាមេរិក។ នៅក្នុងបញ្ជីនេះរួមបញ្ចូល ឈ្មោះតារាល្បីៗដូចជា Rihanna, Kylie Jenner, Taylor Swift ជាដើម។ ទស្សនាវដ្តី Forbes ក៏បានទម្លាយឱ្យដឹងថា Taylor Swift មានទ្រព្យសម្បត្តិសរុបចំនួន ៧៤០ លានដុល្លារ ដែលចំនួននេះបានធ្វើឲ្យនាងបានវ៉ាដាច់ Madonna មានទ្រព្យសម្បត្តិសរុប​ ៥៨០ លានដុល្លារ និង Beyonce មានទ្រព្យសម្បត្តិសរុប ៥៤០ លានដុល្លារ ។

នៅពេលបច្ចុប្បន្ន Taylor Swift ក្លាយជាតារាស្រីមានបំផុតទីពីរក្នុងវិស័យតន្ត្រីបន្ទាប់ពី Rihanna ដែលមានទ្រព្យសម្បត្តិ ១,៤ ពាន់លានដុល្លារ។ Taylor Swift ទទួលបានភាពជោគជ័យយ៉ាងខ្លាំង នៅឆ្នាំ ២០២២ ដោយសារ អាល់ប៊ុមស្ទូឌីយោទីដប់របស់នាងគឺ Midnights និងការប្រគំតន្ត្រី The Er as Tour ដែលចាប់ផ្តើមនៅខែ មីនា ជាមួយនឹងកំណត់ត្រាជាងពីរលានសំបុត្រដែលលក់អស់ក្នុងរយៈពេលតែមួយថ្ងៃ ធ្វើឲ្យទ្រព្យសម្បត្តិរបស់តារាចម្រៀងរូបនេះកើនឡើងដល់ ១៧០ លានដុល្លារបន្ថែមទៀត ។

យ៉ាងណាមិញ Taylor Swift ធ្លាប់បានចូលក្នុងបញ្ជីតារាដែលរកចំណូលបានច្រើនជាងគេចំនួន ៦ ដង ដោយទស្សនាវដ្ដី Forbes។ ក្នុងឆ្នាំ ២០១៩ នាងជាប់ចំណាត់ថ្នាក់លេខ ១ ដោយរកចំណូលបានជាង ១៨៥ លានដុល្លារដោយវ៉ាដាច់ Kylie Jenner, Kanye West ហើយប្រាក់ចំណូលរបស់នាងភាគច្រើនបានមកពីការលក់ការលក់អាល់ប៊ុមឌីជីថល និងប្រគំតន្ត្រីជាដើម ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jennifer Lopez និងស្វាមី ទិញវិមានមួយមានតម្លៃ ៦០ លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣៣ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៩ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម