ជីវិតកម្សាន្ដ
Jennie បញ្ចេញឈុតចម្លែក ក្នុងកម្មវិធី Chanel
បន្ទាប់ពីបានប្រែក្លាយខ្លួនជាព្រះនាងក្នុងមហោស្រពភាពយន្តទីក្រុង Cannes ឆ្នាំ ២០២៣ សមាជិកនៃក្រុមចម្រៀងនារី K-pop នៅតែបន្តធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត នៅពេលដែលនាងបង្ហាញឈុតចម្លែកមួយនៅឯកម្មវិធី CHANEL Métiers d’art លើទឹកដីនៃប្រទេសជប៉ុន។
មុនពេលមានវត្តមាននៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដរបស់ CHANEL តារាកូរ៉េ Jennie បានសើចនៅពេលនាងបង្ហាញឈុតចម្លែកទៅកាន់អ្នកគាំទ្រជាមុនតាមរយៈរូបថតស្បែកជើង និងកាបូបម៉ាក Chanel ។ ការបង្ហាញរបស់នាងបានធ្វើឲ្យមនុស្សជាច្រើនស្មានថាសំលៀកបំពាក់ទាំងមូលដែល Jennie ស្លៀកថ្ងៃនេះនឹងមើលទៅដូចអ្វីមួយឬចម្លែកខុសគេទៀតហើយ។

ទោះយ៉ាងណាក៏ដោយ ចូលរួមកម្មវិធីរបស់ CHANEL ក្នុងនាមជាទូតសុឆន្ទៈ Jennie មិនដែលធ្វើឲ្យទស្សនិកជនខកចិត្តជាមួយនឹងភាពល្អិតល្អន់ក្នុងស្ទីល និងមន្តស្នេហ៍របស់នាងឡើយ។ យ៉ាងណាមិញ តាមរយៈរូបរាងនេះ មិនត្រឹមតែធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនទទួលស្គាល់ពីភាពល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពថ្មីស្រឡាងសម្រាប់ខ្លួននាងនិងអ្នកគាំទ្រទូទាំងពិភពលោកផងដែរ។
លើសពីនេះ ការចូលរួមក្នុងព្រឹត្តិការណ៍ CHANEL លើទឹកដីស៊ូស៊ីមានតួអង្គល្បីៗផ្សេងទៀត ដូចជា Park Seo Joon, Komatsu Nana, Kristen Stewart, Vuong Nhat Bac ជាដើម៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Jisoo តេស្តវិជ្ជមានកូវីដ ក្រោយវិលពីការប្រគំតន្ត្រីនៅថៃវិញ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?