Connect with us

ជីវិតកម្សាន្ដ

Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍

បានផុស

នៅ

យោងតាម ​​Sohu ការបង្ហាញខ្លួនដ៏សិចស៊ីរបស់ Dilraba dilmurat នៅលើកម្រាលព្រំក្រហម Bazaar Icons 2023 បានបង្កើតនូវភាព​ចម្រូងចម្រាស​នៅលើបណ្តាញសង្គម ខណៈនាងយកដៃបិទទ្រូងបង្ហាញភាព​អៀនខ្មាស់ពេលដើរកាត់កាមេរ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងព្រឹត្តិការណ៍​នោះ តារាកើតឆ្នាំ ១៩៩២ ពាក់រ៉ូបពណ៌ទឹកប៊ិចដើមទ្រូងចំហនិង​ហ៊ុំព័ទ្ធដោយអង្កាំផ្កាភ្លើងជាច្រើន។ ថ្វីត្បិតតែត្រូវបានគេប្រដូចទៅនឹងនាងមច្ឆាក៏ដោយ ប៉ុន្តែនាងបែរជាមានអារម្មណ៍មិនស្រួលខ្លាំង ដោយ​ប្រើដៃបិទបាំងដើមទ្រូង ដើម្បីកុំឲ្យ​លេចឃើញខ្លាំងនៅមុខកាមេរ៉ា។

មហាជន​ជាច្រើន​ក៏បាន​រិះគន់​ថា ​បើ Dilraba ខ្មាស​ នាង​មិនគួរ​ស្លៀក​ឈុត​បែបនេះ​ទេ​ នាងគួរ​តែ​ស្លៀក​ឈុត​ដែល​សម​នឹង​នាង ​ឬ​អាច​ជ្រើស​ស្ទីល​ណា​ល្អជាង។ ការដើរ និងចលនារបស់នាងបិទទ្រូង ត្រូវបានគេគិត​ថាមិនមាន​សេរីភាព និង​ទំនុកចិត្ត។ លើសពីនេះ សំលៀកបំពាក់​របស់​នាងក៏​មានស្នាម​ជ្រីវជ្រួញ​ខ្លះ វាជាគំរូ​នៅ​ក្នុង​ទិដ្ឋភាព​ដែល​មើល​ឃើញច្បាស់តែម្ដង។

ទោះយ៉ាងណា ​​នេះ​ពេលវេលាដ៏កម្រមួយដែល Dilraba dilmurat បានធ្វើឲ្យ​អ្នកគាំទ្រខកចិត្តជាមួយនឹងវត្តមាន​នៅលើកម្រាលព្រំក្រហមរបស់នាង។ បន្ទាប់ពីការស្លៀកពាក់​បង្ហាញខ្លួន​នៅ Weibo 2023 ជាមួយនឹងរ៉ូបពណ៌ផ្កាឈូក សម្រស់របស់នាងត្រូវបានប្រៀបធៀបទៅ​នឹង​រាជិនី​កម្រាល​ព្រំក្រហម ហ្វាន់ ពីងពីង សូម្បីតែអ្នកគាំទ្រគិតថានាង​នឹងក្លាយជាអ្នកស្នងតំណែងរបស់ ហ្វាន់ ពីងពីង ​ជាមួយនឹងភាពថ្លៃថ្នូររចនាប័ទ្មម៉ូដថែមទៀត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន Angelababy ត្រូវគេប្រដូចទៅនឹងមេអំបៅកំពុងឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មណ្ឌលសុខភាពអូរជុំ ព្យាបាលជនគ្មានទីពឹងដោយមិនគិតប្រាក់ និងកំពុងទាក់ទាញជនជាតិដើមភាគតិចទៅព្យាបាលជំងឺ

ព័ត៌មានជាតិ៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ ជំរុញក្រុមការងារដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបចម្ងល់ពលរដ្ឋឱ្យទាន់ពេលវេលា មានប្រសិទ្ធភាពខ្ពស់

ព័ត៌មានជាតិ១២ នាទីutes មុន

កម្ពុជារកចំណូលបានជាង $ ១០៦ លាន ពីការនាំចេញជ័រកៅស៊ូក្នុងរយៈពេល២ខែដើមឆ្នាំនេះ

សេដ្ឋកិច្ច១៨ នាទីutes មុន

ថ្ងៃរះចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត នឹងកើតមានសប្ដាហ៍ក្រោយ

ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋមន្ត្រីបរិស្ថាន៖ ជារឿងដ៏គួរឱ្យអាម៉ាស់ ដែលមនុស្សចាស់ចោលសំរាមផ្ដេសផ្ដាស តែក្មេងៗជាអ្នកសម្អាត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម