Connect with us

ជីវិតកម្សាន្ដ

Jessi នាំអ្នកទស្សនាបើកភ្នែកធំៗ ក្រោយស្លៀកឈុតសិចស៊ីក្នុងព្រឹត្តិការណ៍ Dolce & Gabbana

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារារ៉េបស្រីដ៏ល្បី Jessica Ho បានវាយលុកលើសហគមន៍អនឡាញកូរ៉េម្តងទៀត ជាមួយនឹងការបង្ហាញឈុតដ៏ក្តៅគគុកក្នុង​សំលៀកបំពាក់សិចស៊ី និងស្ដើងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង Jessi ទើបតែបានចូលរួមព្រឹត្តិការណ៍ពិសេសមួយរបស់ម៉ាក Dolce & Gabbana នៅទីក្រុង​សេអ៊ូល កាលពីថ្ងៃទី ៣១ ខែឧសភា ក្នុង​នាម​ជា​ភ្ញៀវកិត្តិយស។ ក្នុងពិធីសម្ពោធ​ខ្សែកាបូបថ្មី​ដែលមានស្លាកសញ្ញា DG របស់យីហោ​អ៊ីតាលី នាងស្ទើរតែធ្វើឲ្យ​គ្រប់គ្នាមានវត្តមានសំដែងការ​ហួសចិត្តបន្តិច នៅពេលដែល​ស្លៀកពាក់​សិចស៊ីខ្លាំងពេក។

មិន​ត្រឹម​តែ​មាន​ការ​ចាប់​អារម្មណ៍​ដោយ​ពណ៌​ផ្ទៃ​ខាង​ក្រោយថ្លា​នោះ​ទេ សំលៀកបំពាក់​របស់នាងក៏​ធ្វើ​ឲ្យ​អ្នក​ទស្សនា បើក​ភ្នែកធំៗ​ដោយ​ស្ទីល​ប្លែក និង​ទាក់ទាញ​ខ្លាំង​របស់នាង។

ទោះយ៉ាងណា​​ក៏ដោយ ឆ្លើយតបទៅនឹងការរំពឹងទុករបស់អ្នកគាំទ្រ តារាចម្រៀងកើតឆ្នាំ១៩៨៨ ក៏​បាន​អាប់ដេត​រូបភាព​ក្តៅ​គគុក​នេះ ចុងក្រោយបំផុតនៅលើទំព័រ Instagram ផ្ទាល់ខ្លួនរបស់នាង។

ដោយឡែក​នៅក្នុងសហគមន៍អនឡាញ មានទាំងការសរសើរសម្រស់នាងជាច្រើន​ចំពោះរូបភាព​របស់ Jessi នៃព្រឹត្តិការណ៍នេះ។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិសរសើរ និងសរសើរពីស្តង់ដារនិងរាងកាយរលោងរបស់នាងថា “នាងជាទេពធីតា”, “ព្រោះនាងជា Jessi ទើបនាងអាចស្លៀកស្ទីល​បែបនោះបាន”, “មានតែ Jessi ទេ សម្រាប់អ្នកផ្សេង​អាចមិនហ៊ាន​ស្លៀកសំលៀកបំពាក់សិចស៊ីបែបនេះទេ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie បញ្ចេញឈុតចម្លែក ក្នុងកម្មវិធី Chanel

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម