ជីវិតកម្សាន្ដ
Kanye West និងភរិយាថ្មី ចំណាយប្រាក់ ២ ម៉ឺនដុល្លារ ជួលផ្ទះគេនៅ
ក្រោយលែងលះជាមួយអតីតភរិយា Kim Kardashian តារារ៉េប Kanye West បានរៀបការនឹងភរិយាថ្មីគឺអ្នកស្រី Bianca Censori ។ បច្ចុប្បន្នគូស្វាមីភរិយានេះ ត្រូវគេរាយការណ៍ថា កំពុងនៅផ្ទះជួលនៅលើទឹកដីហូលីវូដខាងលិច ដែលតម្លៃឈ្នួលក្នុងមួយខែដល់ទៅ ២ ម៉ឺនដុល្លារឯណោះ។

យោងតាមប្រភពច្បាស់លាស់មួយបានឲ្យដឹងថា “ផ្ទះជួលនេះស្អាតណាស់ ខាងក្នុងត្រូវបានរៀបចំតុបតែងដោយ Kanye West ផ្ទាល់តែម្ដង” ហើយគូស្នេហ៍នេះបានរស់នៅផ្ទះជួលនេះពីរបីខែមកហើយ ។ សម្រាប់វិមានតម្លៃ ៥៧ លានដុល្លាររបស់ Kanye នៅ Malibu វិញ មិនមានអ្នកនៅទេ បន្ទាប់ពីផ្អាកការសាងសង់កាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ។

គួរបញ្ជាក់ថា Kanye West បាត់បង់ឈ្មោះជាសេដ្ឋីពាន់លានកាលពីឆ្នាំ ២០២២ បន្ទាប់ពីក្រុមហ៊ុន Adidas បានបញ្ចប់ភាពជាដៃគូរបស់ខ្លួនជាមួយគាត់ សូម្បី Gap, Vogue, និង Balenciaga ក៏ផ្តាច់ទំនាក់ទំនងដែរ ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ មកដឹងបន្ថែមពី Bianca Censori ភរិយាថ្មីរបស់ Kanye West

-
សន្តិសុខសង្គម១៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច