Connect with us

ជីវិតកម្សាន្ដ

Song Hye Kyo ឱបបុរសម្នាក់នៅកណ្ដាលផ្លូវ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មី

បានផុស

នៅ

តារាសម្ដែង Song Hye Kyo បង្ហោះរូបថតជាច្រើនសន្លឹកដែលថតជាមួយមិត្តភក្តិជិតស្និទ្ធនៅបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនក្នុងព្រឹត្តិការណ៍មួយធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ ជាពិសេសនៅក្នុង​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហោះនោះ នាងស្រាប់តែធ្វើ​សកម្មភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​ចម្លែកម្នាក់។

ជាពិសេស នៅក្នុងរូបភាពសខ្មៅ ដែលបង្ហោះនោះតារាស្រីរូបនេះបានឱបដៃរបស់បុរសនោះ​យ៉ាងស្និទ្ធស្នាល។ បុរសចម្លែកដែលលេចមុខ​ក្នុងរូប​ថតនោះ ក៏មើលទៅតាមកាមេរ៉ាយ៉ាងធម្មជាតិ ហើយញញឹមយ៉ាងកក់ក្តៅ។ ក្រឡេកមកមើលស្នាមញញឹមរបស់ Song Hye Kyo ទស្សនិកជនក៏បានទស្សន៍ទាយពីសុភមង្គល និងការលួងលោមចិត្តរបស់នាង​នៅពេលបាននៅជាមួយបុរសចម្លែក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេដឹងថាបុរសដែលលេចមុខក្នុងរូបថតស៊េរីរបស់ Song Hye Kyo មានឈ្មោះថា Hong Jang Hyun ដែលជាអ្នកថតរូបដ៏ល្បីនៅប្រទេសកូរ៉េ។ ការពិតគួរឲ្យ​ភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺថា គាត់ក៏ត្រូវបានគូស្នេហ៍ Song Hye Kyo និង Song Joong Ki អញ្ជើញ​ឲ្យ​ថតរូបអាពាហ៍ពិពាហ៍កាល​នៅ​សហរដ្ឋអាមេរិកផងដែរ។

បច្ចុប្បន្ន អ្នក​ថត​រូប​ប្រុស​រូប​នេះ​នៅ​តែ​រក្សា​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​មិត្តភ័ក្ដិ Song Hye Kyo។ ជារឿយៗគាត់លេចឡើងនៅក្នុងរូបភាពដែលតួឯកស្រីរឿង “Descendants of the Sun” ចែករំលែក​នៅលើបណ្តាញ​សង្គម។ អ្នក​ទាំង​ពីរ​ស្និទ្ធស្នាល​នឹង​គ្នា​ជា​ច្រើន​ដង​ ដែល​លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​មាន​ស្នេហា​ជាមួយនាង។ ទោះបីជាយ៉ាងណាក៏ដោយ នៅចំពោះមុខ​ពាក្យចចាមអារ៉ាម នាង​បានសារភាពដោយត្រង់ថា Jang Hyun បច្ចុប្បន្នគឺជា​មិត្ត​ជិតស្និទ្ធ​បំផុតរបស់នាងប៉ុណ្ណោះ។

អ្នកនិយមលេងអ៊ីនធឺណែត ជាពិសេសអ្នកដែលស្រលាញ់ Song Hye Kyo ក៏បានសម្តែងនូវក្តីប្រាថ្នាថា នាងនឹងជួបសុភមង្គលថ្មីក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបែកបាក់ក្នុងអាពាហ៍ពិពាហ៍របស់នាង​ជាមួយ Song Joong Ki ។ យ៉ាងណាមិញ ហាក់បីដូចជាតារាកូរ៉េរូបនេះមិនសូវចាប់អារម្មណ៍លើរឿងស្នេហានោះទេ ផ្ទុយទៅវិញនាងផ្តោតខ្លាំងលើការងារ ក៏ដូចជាសកម្មភាពជួបជុំ និងដើរលេងកម្សាន្ត​ជាមួយ​មិត្តភក្តិ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Jennie ជាស្ត្រីអាស៊ីម្នាក់គត់លើកម្រាលព្រំ Cannes ដែលរកចំណូលឲ្យប្រេនបានកប់ក្ដោង

ចុចអាន៖Jessi នាំអ្នកទស្សនាបើកភ្នែកធំៗ ក្រោយស្លៀកឈុតសិចស៊ីក្នុងព្រឹត្តិការណ៍ Dolce & Gabbana

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម