ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា រក្សាជំហរ មិនព្រមចុះចាញ់ ទោះឆ្លងកាត់រឿងរ៉ាវលំបាកច្រើន
តារាចម្រៀងចាស់វស្សាមានឈ្មោះល្បីយូរឆ្នាំអ្នកនាង យក់ ឋិតរដ្ឋា មួយរយៈពេលនេះគេសង្កេតឃើញនាងហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងបោកបក់មកលើជីវិត និងគ្រួសារជាបន្តបន្ទាប់។ ក្នុងនោះ ជារឿយៗ បានធ្វើឲ្យនាង និងស្វាមី មិនសប្បាយចិត្តឡើយ។

ប្រាកដណាស់ចំពោះរឿងរ៉ាវទាំងនោះបានកើតឡើងមានភាពបន្តកន្ទុយស្ទើរតែធ្វើឲ្យតារាចម្រៀងអ្នកនាង យក់ ឋិតរដ្ឋា បាក់ទឹកចិត្តម្តងៗទៅហើយ ប៉ុន្តែដោយសារមានការគាំទ្រពីមហាជន ហើយក៏មានស្វាមីដ៏ល្អនៅក្បែរតែងលើកទឹកចិត្ត និងការពាររាល់កិត្តិយសប្រពន្ធថែមទៀត ទើបធ្វើឲ្យនាងមានកម្លាំងចិត្តដើម្បីតតាំងជាមួយបញ្ហាទាំងនេះដោយមិនចុះចាញ់ឡើយ។

យ៉ាងណាបន្ទាប់ពីឆ្លងកាត់រឿងរ៉ាវទាំងនោះ អ្នកនាង យក់ ឋិតរដ្ឋា កន្លងមក បានបង្ហាញក្ដីសង្ឃឹមថា ជីវិតអាចរឹងមាំប្រសើរឡើងវិញក្រោយឆ្លងកាត់រឿងរ៉ាវជាច្រើន។ ជាមួយគ្នានោះ តារាចម្រៀង យក់ ឋិតរដ្ឋា ក៏អះអាងជំហរថា នាងមិនព្រមចុះចាញ់ទេ ទោះបីឆ្លងកាត់រឿងរ៉ាវលំបាកជាច្រើនយ៉ាងណាក្ដី។

គោលជំហរដ៏រឹងមាំត្រូវបាន អ្នកនាង យក់ ឋិតរដ្ឋា បញ្ជាក់ឲ្យដឹងថា «ខ្ញុំមិនព្រមចុះចាញ់ទេ ហើយត្រូវប្រាប់ខ្លួនឯងថា ជូតទឹកភ្នែកចេញ ត្រូវតែក្រោកឡើងធ្វើដំណើរបន្តទៀត ផ្ដល់ស្នាមញញឹម និងភាពរីករាយឲ្យខ្លួនឯងឲ្យច្រើនជាងទុក្ខព្រួយ នោះអ្វីៗ វានឹងល្អប្រសើរឡើងវិញជាក់ជាមិនខាន»។

តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងបានសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ គឺតារាស្រីរូបនេះក៏ដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។

ប៉ុន្តែយ៉ាងណាមិញ ក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ យក់ ឋិតរដ្ឋា ក៏បានស្នើដល់មហាជន បន្តជួយផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាង តាមរយៈឆាកតន្ត្រី ឬបទចម្រៀងថ្មីៗ ខ្លួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?