Connect with us

ជីវិតកម្សាន្ដ

Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google

បានផុស

នៅ

Lisa សមាជិកក្រុម BLACKPINK ត្រូវបានគេវិភាគថាជាតារាស្រី K-pop មានមានគេស្វែងរកច្រើនជាងបំផុត​នៅឆមាសទីមួយនៃឆ្នាំ ២០២៣នៅលើ Google ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់ Google បានឲ្យ​ដឹងថា Lisa បានជាប់ចំណាត់ថ្នាក់កំពូលជាតារាស្រី K-pop ដែលត្រូវបានគេស្វែងរកច្រើនបំផុតក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ជាពិសេសទិន្នន័យ​ប្រមូល​បាន​ពី​ការ​វិភាគ​និន្នាការរបស់ Google បង្ហាញថា Lisa បានកត់ត្រាចរាចរណ៍​ស្វែងរកខ្ពស់បំផុតក្នុង​ចំណោម K-pop ជា​តារាស្រីពីឆ្នាំ ២០១៧ ដល់ ២០២៣។

មកទល់នឹងពេលនេះ គណនី Instagram របស់សមាជិក្រុម BLACKPINK​ មានអ្នក Follow ដល់ទៅ ៩៤.៤៤ លាននាក់ ហើយចំនួនអ្នកតាមដាននេះ​ជាប់ចំណាត់ថ្នាក់ទី ១ ក្នុងចំណោមតារា K-pop និង​អ្នកកម្សាន្ត​ទាំងអស់​នៅក្នុងប្រទេស ​ខណៈនាងគឺជាតារា​ល្បី​លំដាប់​ទី​បី​នៅ​អាស៊ីផងដែរ។

លើសពីនេះ Lisa បានបង្កើតខ្លួនឯងជាសិល្បករមួយរូបដែលទទួលបានការស្រលាញ់យ៉ាងខ្លាំង​ទូទាំងពិភពលោក ជាមួយនឹងអ្នកចូលមើលជាង ១០៩ពាន់លានដងនៅលើ TikTok ។ ថ្វីត្បិតតែនាង​មិនមានគណនី TikTok ផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែនាងបាន​បង្ហាញនូវភាពអស្ចារ្យ​របស់ខ្លួន​តាមរយៈការឈានដល់ជាង១០០ ពាន់លាន views ជាមួយនឹង hashtag តែមួយ ‘#lisa’ ដែលធ្វើឲ្យ​នាងក្លាយជាសិល្បករស្រីដំបូង និងតែមួយគត់នៅលើពិភពលោក​សម្រេចបាននូវគោលដៅ​​មួយនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Song Hye Kyo ឱបបុរសម្នាក់នៅកណ្ដាលផ្លូវ អ្នកគាំទ្រសង្ស័យថាជាគូស្នេហ៍ថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម