ជីវិតកម្សាន្ដ
អ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយឃើញគូស្នេហ៍ Shim hyung tak មុខដូច Jungkook បេះដាក់
តារាសម្ដែង shim hyung tak និងគូស្នេហ៍បង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធី Romantics Of Chosun គាត់បាននិយាយថាឈ្មោះរបស់នាងគឺ Hirai Saya មកពីជប៉ុន។ អ្វីគួរឲ្យកត់សម្គាល់ នៅពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីភ្លាម នាងស្រាប់តែល្បីពេញអ៊ីនធឺណិតដោយសារតែរូបរាងស្រដៀងទៅនឹង Jungkook សមាជិកក្រុម BTS ។

ក្នុងរូបភាពដែលថតបានពីកម្មវិធី គេអាចមើលឃើញថា គូស្នេហ៍របស់តារាសម្ដែងប្រុស Shim Hyung Tak មានរូបរាងគួរឲ្យស្រលាញ់។ ជាពិសេស នាងភ្នែកមូលធំនិងមុខតូច ដែលធ្វើឲ្យមនុស្សជាច្រើននឹកដល់ Jungkook ពេលបង្ហាញខ្លួនលើកដំបូង។ សូម្បីតែអ្នកនិយមលេងអ៊ីនធឺណេតកូរ៉េជាច្រើនបានលាន់មាត់ដោយការភ្ញាក់ផ្អើលថា “Wow ពួកគេមើលទៅដូចជាកូនភ្លោះ” “ហេតុអ្វីបានជាពួកគេស្រដៀងគ្នាដូច្នេះ” “ទោះបីជាខ្ញុំនិយាយថាពួកគេជាបងប្អូនបង្កើតខ្ញុំនៅតែជឿជាក់” “ខ្ញុំជាអ្នកគាំទ្រ BTS ហើយពួកគេពិតជា មើលទៅដូចគ្នា” “Jungkook ពាក់សក់ឬ?”
ដោយឡែកកាលពីថ្ងៃទី០៤ ខែមេសា យោងតាមការរាយការណ៍ថា Shim Hyung Tak នឹងរៀបការជាមួយនារីជប៉ុនដែលមានអាយុតិចជាងគាត់ ១៨ ឆ្នាំនៅខែកក្កដាឆ្នាំនេះ។ តារាសម្តែងរូបនេះបានផ្តល់ការសរសើរជាច្រើនដល់គូដណ្តឹងរបស់គាត់ថា “នាងគឺជាមនុស្សដែលមិនចេះកុហកហើយស្រស់ស្អាតខ្លាំងណាស់” ។ លើសពីនេះ Shim Hyung Tak ក៏បានចែករំលែកឧបសគ្គភាសានៅពេលទំនាក់ទំនងជាមួយមិត្តស្រីរបស់គាត់ផងដែរ។ ដូច្នេះហើយគាត់ និង Hirai Saya ជារឿយៗត្រូវប្រើកម្មវិធីបំប្លែងភាសា ដើម្បីដោះស្រាយការលំបាក នៅពេលពួកគេទាំងពីរទំនាក់ទំនងក្នុងជីវិតប្រចាំថ្ងៃ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google

-
សន្តិសុខសង្គម២៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?