ជីវិតកម្សាន្ដ
Lisa ស្លៀកឈុតប្រពៃណីទៅធ្វើបុណ្យនៅវត្តអយុធ្យា កំពុងផ្ទុះខ្លាំងលើអ៊ីនធឺណិត
ក្រោយប្រគំតន្ត្រីនៅប្រទេសថៃចប់សព្វគ្រប់ Lisa សមាជិកក្រុម BLACKPINK បានចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់នាងយ៉ាងពេញទំហឹងទាំងការហូបចុកនិងធ្វើដំណើរកម្សាន្ត ព្រមទាំងស្លៀកពាក់ឈុតប្រពៃណីទៅវត្តមួយនៅ Ayutthaya ។

ត្បិតថា Lisa បានវិលទៅវិញ ប៉ុន្តែនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងបានបង្ហោះរូបភាពខេត្ត Phra Nakhon Si Ayutthaya ដែលភ្ជាប់មកជាមួយ caption ខ្លីមួយសរសេរថា “Ayutthaya” ខណៈនាងស្លៀកឈុតប្រពៃណីថៃ អាវស សារុងពណ៌ខៀវ ធ្វើបុណ្យរួមជាមួយក្រុមមិត្តភ័ក្ដិ ព្រមទាំងឆ្លៀតដើរលេងថតរូបស្អាតៗក្នុងទឹកដីកំណើតផងដែរ។
តាមរយៈរូបភាពច្រើនសន្លឹកដែលសមាជិកក្រុម BLACKPINK បង្ហោះ បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលពាសពេញពិភពលោក ដោយសម្រុកចូលទៅ like និងលាន់មាត់សរសើរសម្រស់នាងថាស្រស់ស្អាតគ្រប់ឈុត ជាពិសេសនៅពេលស្លៀកសំលៀកបំពាកបុរាណបែបនេះ។
ទន្ទឹនោះគ្នានោះដែរ អ្នកគាំទ្រថៃជាច្រើនក៏មានជំនឿថា បន្ទាប់ពីរូបថត Lisa បង្ហាញលើគណនីផ្ទាល់ខ្លួន មិនយូរទេប្រហែលជាមានអ្នកទេសចរមកពីជុំវិញពិភពលោកដែលធ្វើដំណើរទៅប្រទេសថៃ ប្រាកដជាសម្រុកទៅលេងអយុធ្យាដូច Lisa ជាក់ជាមិនខាន៕




ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា