ជីវិតកម្សាន្ដ
ភាពយន្តថ្មីរបស់ Jennifer Lopez ឈប់ថតភ្លាមៗ ដោយសារតែកូដកម្មរបស់អ្នកនិពន្ធ
យោងទៅតាមគេហទំព័រ Deadline គម្រោងភាពយន្ត Unstoppable របស់ Jennifer Lopez ត្រូវបានបង្ខំឱ្យបញ្ឈប់ថតភ្លាមៗ ទោះបីការថតទើបតែចាប់ផ្តើមក៏ដោយ ហេតុផលគឺថាគម្រោងនេះត្រូវបានប៉ះពាល់ធ្វើឲ្យមានការកូដកម្មរបស់អ្នកនិពន្ធរឿងហូលីវូដ ។
ជាក់ស្ដែង ខណៈពេលកំពុងថតរឿងនេះ ក្រុមអ្នកតវ៉ាក៏មានវត្តមាននៅស្ទូឌីយ៉ូដើម្បីតវ៉ា ហើយភាពច្របូកច្របល់បានកើតឡើងភ្លាមៗ ដែលធ្វើអោយក្រុមការងារភ្ញាក់ផ្អើល ហើយត្រូវបញ្ឈប់ការថតតែម្តង។ ក្រោយពីប្រជុំរួច ស្ទូឌីយោបានសម្រេចផ្អាកការផលិតភាពយន្តនេះ ដើម្បីចៀសវាងការខូចខាតដោយមិនចាំបាច់ ។
យោងតាមការណែនាំរបស់រឿង Unstoppable តារាវ័យ ៥៣ ឆ្នាំរូបនេះនឹងត្រូវបានផ្គូផ្គងសម្តែងជាមួយតារាសម្តែងJharrel Jerome ហើយខ្សែភាពយន្តនេះយាយអំពីកីឡាករ Anthony Robles ដែលជា អ្នកចំបាប់ជនជាតិអាមេរិកដែលកើតមកមានជើងតែមួយ ទោះបីជាបែបនេះក្ដី បុរសរូបនេះនៅតែបញ្ចេញសម្ថភាណរបស់ខ្លួនឯងដោយឈ្នះជើងឯកថ្នាក់ជាតិនៅរដ្ឋ Arizona ។
ទន្ទឹមនឹងនោះ រឿង Unstopable មិនមែនជាគម្រោងតែមួយគត់ដែលបង្ខំឱ្យលុបចោលដោយសារ ផលប៉ះពាល់នៃការតវ៉ានេះទេ ក៏មានកម្មវិធីប្រគល់រង្វាន់ជាច្រើនក៏ត្រូវបង្ខំចិត្តពន្យារពេលផងដែរ ដូចជា ពានរង្វាន់ Tony Awards, Daytime Emmy, AFI 2023 Life Achievement Award ceremony របស់វិទ្យាស្ថានភាពយន្តអាមេរិកសម្រាប់ Nicole Kidman ជាដើម ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖V ជាប់ចំណាត់ថ្នាក់កំពូលនៃតារាមានការស្វែងរកច្រើនបំផុតនៅលើ Google
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៥ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក