Connect with us

ជីវិតកម្សាន្ដ

អ្នកនិពន្ធ សួន ពិសិដ្ឋ បង្ហើបគម្រោងបើកសាលាតន្ត្រីបណ្ដុះបណ្ដាលធនធានយុវជនជំនាន់ក្រោយ

បានផុស

នៅ

ដូច​មហាជន​ដឹង​ហើយ​ថា លោក សួន ពិសិដ្ឋ បាន​សាង​ស្នាដៃ​ជាច្រើន​តាមរយៈ​ការ​និពន្ធ​បទ​ចម្រៀង​ល្បី និង​ពីរោះៗ សម្រាប់​អ្នក​សិល្បៈ​ចាស់ ក្មេង ប្រុស ស្រី ច្រើន​ដួង។ អ្វី​ដែល​កាន់តែ​ពិសេស​ថែមទៀត​នោះ លោក សួន ពិសិដ្ឋ ក៏​មាន​ទេពកោសល្យ​ផ្នែក​សម្ដែង​ទៀត​ផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លងកាត់​បទពិសោធន៍​លើ​ការងារ​ផ្នែក​សិល្បៈ​យូរ​ឆ្នាំ​មក​នោះ អ្នកនិពន្ធ សួន ពិសិដ្ឋ ថ្មីៗ​នេះ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ក្នុង​ការ​បើក​សាលា​តន្ត្រី​បណ្ដុះបណ្ដាល​ធនធាន​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ផង​ដែរ។ លោក សួន ពិសិដ្ឋ ក៏​ស្នើ​សុំ​ឲ្យ​មាន​ការ​ចូលរួម​គាំទ្រ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ​លើ​ផ្នែក​នេះ​ផង​ដែរ។

លោក សួន ពិសិដ្ឋ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា «ចុះ​បើ “Soun Piseth International School of M usic” បើក​ក្នុង​ពេល​ខាងមុខនេះ​ជា​កាដូ​សម្រាប់​ខ្មែរ​យើង​ក្នុង​កិច្ច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ជាពិសេស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​ដែល​ជា​ទំពាំង​ស្នង​ឫស្សី នៃ​ខ្មែរ។ ដោយ​ក្នុង​នោះ​មាន​បង្រៀន​ជា​ជំនាញ ឯកទេស​អាន អក្សរ​ភ្លេង​,​សរសេរ​តាម​ស័ព្ទ​, តន្ត្រី​បុរាណ​ខ្មែរ​, តន្ត្រីបុរាណ សកល​បច្ឆិម​ប្រទេស​,​តន្ត្រី​ទំនើប​តាម​សម័យកាល​និយម​,​បង្រៀន​តែង​និពន្ធ​បទ​ភ្លេង​,​តែង​និពន្ធ​ទំនុក​ច្រៀង​,​បង្រៀន​ច្រៀង​បែប​បុរាណ​ខ្មែរ​,​បង្រៀន​ច្រៀង​បែប​ទំនើប​សកល…..»។

លោក​បន្ត​ទៀត​ថា «ក៏​មាន​ទាំង​បង្រៀន​បច្ចេកទេស​ក្នុង​ការ​ប្រើប្រាស់​សំឡេង​ច្រៀង​,​បង្រៀន​ឧបករណ៍​តន្ត្រី​បុរាណ​ខ្មែរ​,​ឧបករណ៍​តន្ត្រីបុរាណ​សកល​បច្ឆិម​ប្រទេស​បង្រៀន​ឧបករណ៍​តន្ត្រី​សម័យ​ទំនើប​តាម​សម័យកាល​, មាន​បង្រៀន​ការ​ប្រើប្រាស់​ឧបករណ៍ Technology Computer Program Softwares Mixing Co nsole, Equipments, ផ្នែក​ថត​សំឡេង និង​ផ្នែក​តែង​និពន្ធ​បទ​ភ្លេង និង Sound Engineering និង Mix ing & Mastering, ហើយ​មាន​បង្រៀន​វគ្គ​បង្កើត​រៀបចំ Sound Recording Studio Standards។ នឹង​នៅ​មាន​ជា​បន្តបន្ទាប់​ច្រើន​មុខជំនាញ​ទៀត ខ្ញុំ​សុំ​ខ្លីៗ​ត្រឹមនេះ​សិន​!។ តើ​មិត្ត​បងប្អូន​អ្នកគាំទ្រ​ហ្វេនៗ និង​កូន​ខ្មែរ​ទាំងអស់ គាំទ្រ​ដែរ​ឬ​ទេ​?»។

អ្នកនិពន្ធ​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា បើ​សិន​ជា​បងប្អូន​គាំទ្រ​លោក និង​ធនធាន​មនុស្ស​ដែល​មាន​ទេពកោសល្យ​ជាច្រើន និង​ក៏​ដើម្បី​អនាគត​យុវជន​ជំនាន់​ក្រោយៗ នៃ​កូន​ខ្មែរ សូម​បងប្អូន​ចូលរួម ​ជួយ​ចែករំលែក​ឲ្យ​បាន​ច្រើនៗ នូវ​ព័ត៌មាន និង​ឱកាស​សម្រាប់​កូន​ខ្មែរ​ទាំងអស់​បាន​ទទួល​ដឹង​ឃើញ និង​ទទួល​ឱកាស​សម្រាប់​ខ្មែរ​យើង​ទាំងអស់​គ្នា។

សូម​បញ្ជាក់​ថា អ្នកនិពន្ធ​ល្បី​ឈ្មោះ សួន ពិសិដ្ឋ បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជាច្រើន​សម្រាប់​សង្គមជាតិ ជា​ពិសេស​ក្នុង​វិស័យ​សិល្បៈ មិន​ថា​ការ​សម្ដែង​ភាពយន្ត ឬ​ការ​តែង​និពន្ធ​បទ​ចម្រៀង​ប្រភេទ​ស្នេហា មនោសញ្ចេតនា​បទ​ប្រភេទ​ជីវិត លើក​កម្លាំងចិត្ត ជាពិសេស​ទៅ​ទៀត​នោះ​គឺ​បទ​សម្រាប់​លើកឡើង​ពី​មោទនភាព​របស់​ប្រទេសជាតិ​ផ្ទាល់​តែម្ដង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ៥ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ១២ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម