ជីវិតកម្សាន្ដ
អ្នកគាំទ្រត្រេកអរខ្លាំង ក្រោយឃើញគូស្នេហ៍ Yaya-Nadech បញ្ចេញរូបឱបគ្នាកណ្ដាលសមុទ្រ
មួយរយៈនេះមហាជនជាច្រើនសង្កេតឃើញគូស្នេហ៍ Yaya-Nadech ហាក់បញ្ចេញនៅរូបភាពផ្អែមល្ហែមច្រើនសន្លឹកពីទឹកដីនៃប្រទេសអ៊ីតាលី រហូតថ្មីនេះៗពួកគេបង្អួតរូបភាពគូឱបគ្នាកណ្ដាលសមុទ្រ។

រូបភាពផ្អែមល្ហែមរបស់តារាសម្ដែង Nadech-Yaya ក្នុងដំណើរកម្សាន្តលើកនេះ កាន់តែផ្អែមល្ហែមខ្លាំងលើសមុនទៀតបន្ទាប់ពីប៉ុន្មានសន្លឹកចុងក្រោយ ដែលអ្នកទាំងពីរបង្ហោះឱបគ្នាកណ្ដាលសមុទ្រ បង្កឲ្យមានភាពច្របូកច្របល់ពីបណ្ដាអ្នកគាំទ្រជាច្រើន។
មិនត្រឹមប៉ុណ្ណឹងតែផ្តោតលើភាពផ្អែមល្ហែមរបស់ពួកគេទេ ដោយសារតែភាពស៊ិចស៊ីរបស់ Yaya ក្នុងឈុតប៊ីគីនី និង Nadech ដែលបង្អួតសាច់ដុំ ដើមទ្រូងមូលក្លំ បានបញ្ចាក់ថា គូនេះស្រលាញ់គ្នាខ្លាំងនិងប្រាកដណាស់ថា អាចនឹងមានគម្រោងរៀបការឆាប់ៗមិនខានទេ។ ក្នុងនោះម្ដាយ Nadech ក៏បានបង្ហោះរូបភាពកូនប្រុសនិងកូនប្រសាស្រី ព្រមទាំងសរសេរ Caption លេងសើចថា “ស្ករកើនឡើងនៅក្នុងសមុទ្រ ស្រស់ស្រាយនៅថ្ងៃច័ន្ទ អរុណសួស្តីថ្ងៃច័ន្ទ “។
យ៉ាងណាមិញក្នុងដំណើរកម្សាន្តទៅកាន់ប្រទេសអ៊ីតាលីលើកនេះ គូស្នេហ៍ Nadech និង Yaya ទៅជាមួយក្រុមមិត្តភ័ក្តិជិតស្និតដូចជា Mak Prin-Kimberly និង Margie- Pok រហូតដល់មហាជនជាច្រើនសង្ឃឹមថា នឹងមាន ឈុតសុំរៀបការរបស់គូស្នេហ៍មិនត្រឹមប៉ុណ្ណឹងទេ ថែមទៀតផង៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Matt បង្ហោះរូបញ៉ាំបាយ តែមហាជនផ្ដោតលើមនុស្សប្រុសទៅជាមួយនាង

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?