Connect with us

ជីវិតកម្សាន្ដ

បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស

បានផុស

នៅ

ខ្សែភាពយន្ត “The Idol” របស់ទូរទស្សន៍ HBO ដែលតារាចម្រៀង Jennie ចូលរួមសម្ដែង មិនទទួលបានការគាំទ្រប៉ុន្មានឡើយ ក្រោយចេញផ្សាយភាគទី១ជាផ្លូវការ កាលពីម្សិលមិញនេះ។ ទស្សនិកជាច្រើនបានធ្វើការរិះគន់ទៅលើឈុតរាំរែកស្រើបស្រាលរបស់ Jennie និងឈុតអាសអាភាសមួយចំនួនទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មតិរិះគន់បានលើកឡើងថា តួ Dyanne ដែល Jennie សម្ដែង បានបង្ហាញកាយវិការសិចស៊ីជ្រុល ជាពិសេសវាជាឈុតដែលមិនសក្តិសមនឹងក្មេងស្រីទាល់សោះ។ ទាំងចរិតលក្ខណៈ ទាំងកាយវិការរបស់ តួ Dyanne ត្រូវទស្សនិកជនបង្ហាញការមិនពេញចិត្តទាំងអស់។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺរណេតមួយចំនួននៅតែមានគំនិតវិជ្ជមានចំពោះ Jennie ហើយពួកគេបានចេញមុខការពារនាង ដោយលើកហេតុផលគួរឱ្យគ្រប់គ្នាគិតពិចារណា។ ពួកគេនិយាយថា ឈុតរាំរែកដែលមនុស្សមួយចំនួនរិះគន់អំពីភាពស្រើបស្រាល ហាក់ដូចជាមិនសមទំនង ព្រោះបើប្រៀបធៀបទៅនឹងការរាំនៅកូរ៉េ ឈុតនេះនៅស្រាលនោះទេ។  ចំណែករឿងដែលថា ឈុតផ្សេង Jennie បានបង្ហាញរូបភាពអាសអាភាស មិនគួរយកតម្រាប់តាម នោះរឹតតែមិនគួរលើកមកនិយាយ ព្រោះថា វាគ្រាន់តែជាសាច់រឿងប៉ុណ្ណោះ។

ជាមួយគ្នាដែរ BLINKs បានបង្ហាញការគាំទ្រ Jennie យ៉ាងអស់ពីចិត្ត ដោយពួកគេបានបន្តលើកទឹកចិត្តនាងកុំឱ្យចុះចាញ់ និងសង្ឃឹមថា ពួកគេអាចឃើញឈុតឆាកល្អមើលជាច្រើនទៀតពីអាយដលរបស់ខ្លួន.

សូមទស្សនាឈុតខ្លីខាងក្រោម!

ប្រែសម្រួល៖ សន្យា

ចុចអាន៖ Jungkook ប្រកាសចេញអាល់ប៊ុមទោល នៅពាក់កណ្ដាលខែក្រោយ

ចុចអាន៖ Lisa នៅតែជើងខ្លាំងលេខ ១ ជាឈ្មោះមានគេស្វែងរកច្រើនលើ Google

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៥ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤២ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម